ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
នាយប់ថ្ងៃសៅរ៍ ទី 18 ខែមីនា ឆ្នាំ 2023 នេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញទៅដល់ប្រទេសឡាវដោយសុវត្ថិភាព
Sun,19 March 2023 (Time 08:12 AM)
ដោយ ៖ (ចំនួនអ្នកអាន: 86នាក់)

នាយប់ថ្ងៃសៅរ៍ ទី 18 ខែមីនា ឆ្នាំ 2023 នេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញទៅដល់ប្រទេសឡាវដោយសុវត្ថិភាព។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ វ៉ាត់តៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្ថិភាព។
ការអញ្ជើញដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ របស់សម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូកម្ពុជា នាឱកាសនោះ ត្រូវបានទទួលគាវរកិច្ចស្វាគមន៍ ដោយឧត្តមសេនីយ៍ឯក គុងថន ភុងភិជីត អនុរដ្ឋមន្ត្រី នៃក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃក្រសួងសន្តិសុខសាធារណៈ និងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
សេចក្ដីប្រកាសព័ត៌មានក្រសួងមហាផ្ទៃ បានឱ្យដឹងថា ទស្សនកិច្ចការងាររបស់សម្ដេចក្រឡាហោម និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាប់ពីថ្ងៃទី18 ដល់ថ្ងៃទី20 ខែមីនា ឆ្នាំ2023នេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ […]

វីដែអូ