ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
បនល្បែងស៊ីសងជល់មាន់អនឡាញន៍ សម្ងំបើកឡើងវិញយ៉ាងរំភើយ នៅអាណាចក្រស្រុកកំពង់ត្រាច
Wed,01 February 2023 (Time 07:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 97នាក់)

ខេត្តកំពត÷ បនល្បែងស៊ីសងជល់មាន់អនឡាញន៍ សម្ងំបើកឡើងវិញយ៉ាងរំភើយ នៅអាណាចក្រស្រុកកំពង់ត្រាច ខេត្តកំពត លោកអធិការសេង សុគន្ធចាត់ និងលោកអូន ខនអភិបាលនៃគណះអភិបាលស្រុក បានរក្សាភាពស្ងប់ស្ងាត់ ហាក់មិនគោរពបទបញ្ជាសម្តេចតេជោសែននិងបទបញ្ជាសម្តេចក្រឡាហោម ស ខេងបន្តិចឡើយ។
គួររម្លឹកថា៖កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅសម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ដល់ អភិបាលរាជធានី ខេត្ត ទូរទាំងប្រទេស ត្រូវបិទបនល្បែងសុីសង ខុសច្បាប់គ្រប់ប្រភេទ អោយអស់និងឧ្យខាងតែបាន។
បន្ទាប់ពីចេញបទបញ្ជាមករាជរដ្ឋាភិបាលបានចេញសេចក្តីសំរេចមួយទៀតលេខ៦២ ស.ស.រ បង្កើតក្រុមការងារមួយ ដើម្បីអោយបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និង ដើម្បីអនុវត្តបទបញ្ជាសម្តេចខាងលើនោះអោយកាន់តែមានប្រសិទ្ធិភាព។ក្នុងសេចក្តីសំរេចនោះមានឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។ សម្តេចតេជោហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
គេបានសង្កេតដោយយកចិត្តទុកដាក់ កន្លងមកឃើញថា បទបញ្ជារបស់សម្តេចទាំង២មានប្រសិទ្ធិភាព មួយប្រាវ ឬហាក់ក្តៅបានតែមួយចម្អិនកំពឹស ឥឡូវត្រជាក់ល្ហឹម ។ រីឯក្រុមការងារដែលដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមសុខ ផល នោះ មានឥរិយាបទហាក់ដូចមនុស្សពិការអវៈយវៈ«ខ្វិនហើយគថ្លង់ទៀត»ផង។ ឯអាជ្ញាធរមូលដ្ឋាន ឯណោះវិញ ទោះជាដើរបុកបនល្បែងមិនបង្ក្រាបដែរ ដែលពាក្យសាមញ្ញអាចហៅថាជាទង្វើផ្គើនបទបញ្ជាតែម្តង?។
បនល្បែងជល់មាន់តាមអនឡាញនៅក្នុងហាងកាហ្វេជាច្រើនទីតាំងជាប់ៗផ្លូវនឹងក្នុងផ្សារកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត មានអ្នកចូលភ្នាល់លេងដាក់លុយក្នុងមួយថ្ងៃៗ យ៉ាងច្រើនកុះករ ។។ហាងកាហ្វេបនល្បែងនោះ បើជាអ្នកដំណើរវិញស្ទើរតែ១០០%យល់ថាជាកន្លែងលក់កាហ្វេនិងភេសជ្ជៈប៉ុណ្ណោះធម្មតា។ ប៉ុន្តែម្ចាស់ទីតាំង គ្មានអ្វីលក់ឡើយ គេតាំង ជាការបិទបាំងបំភន្ត័ភ្នែកឯខាងក្នុងគឺជាល្បែងជល់មាន់តាមអនឡាញន៍ខុសច្បាប់។
មហានជនបានដាក់ការសង្ស័យលើកឡើងថា មូលហេតុដែលអស់លោក អាជ្ញាធរ កម្លាំងសមត្ថកិច្ចស្រុកកំពង់ត្រាចនាំគ្នារក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងបនល្បែងខាងលើនោះ ហើយថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោសែននិងសម្តេចក្រឡាហោម សង្ស័យអស់លោកត្រូវថ្នាំសណ្តំ មេបនល្បែងល្បែងខាងលើនេះហើយ បានជាយក បនល្បែងធ្វើជាឆ្នាំងបាយរបស់ពួកគាត់ទៀតហើយ ទើបនាំគ្នាស្ងៀមស្ងាត់បែបហ្នឹង។!

មហាជនមួយចំនួនបានលើកឡើងទៀតថា ប្រហែលជា បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលគឺជាការវ៉ៃបំបែកឆ្នាំបាយបុគ្គលមួយក្តាប់តូចដែលសម្ងំក្នុងសមាសភាពអាជ្ញាធរមូលដ្ឋានហើយ។ ហេតុនេះហើយទើបបទបញ្ជាត្រូវបានពួកគេខ្លះធ្វើជាគោរពបង្គ្រប់កិច្ចតែមួយចំអិនកំពឹស បែបនេះ។។
:ដោយលោក ប៊ុត ពុទ្ធី

វីដែអូ