ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ពិធីចែកអំណោយជូនពលរដ្ឋ មានប័ណ្ណក្រីក្រកំរិត១ កំរិត២ ចំនួន៥១គ្រួសារ នៅសាលាក្រុងកែប
Mon,30 January 2023 (Time 11:04 AM)
ដោយ ៖ (ចំនួនអ្នកអាន: 89នាក់)

Break KingTV:
ក្រុងកែប,នៅព្រឹកថ្ងៃ ចន្ទ័ ទី៣០ខែមករាឆ្នាំ ២០២៣ រដ្ឋបាលសាលាក្រុងកែប ដឹកនាំដោយលោក ខេង យន័ អភិបាលនៃគណៈអភិបាលក្រុង បានធ្វើពិធីចែកអំណោយជូនពលរដ្ឋ ដែលមានបណ្ណ័ក្រីក្រកំរិត១ កំរិត២ចំនួន៥១គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២០គីឡូក្រាមរៀងរាល់ខែ។
ពិធីនេះធ្វើឡើងនៅសាលាក្រុងកែប មានការចូលរួម ពីអស់លោក លោកស្រីអភិបាលរងក្រុងផងដែរ ក្នុងឱកាសនៃពិធីនេះដែ លោកអភិបាលក្រុងបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យនាំកូនៗចូលសាលារៀនឲ្យបានគ្រប់ៗគ្នា ដើម្បីអោយមានចំណេះ មានជំនាញ ប្រកបមុខរប កាងារ ផុតភាពក្រីក្រជួបការលំបាកដូចយើង។លោកអភិបាល ខេន យ័នបានគូសបញ្ជាក់ផងដែរថា បើបងប្អូនមិនមានលទ្ធភាពបញ្ចូនកូនអោយទៅសាលារៀនដើម្បីចាប់យកជំនាញបន្តទេ លោកអភិបាលក្រុងឲ្យមកទាក់ទងរដ្ឋបាលសាលាក្រុង ដើម្បីចុះឈ្មោះនៅសាលារៀនបច្ចេកទេស។
ក្នុងពិធីសំណេះសំណាលចែកអំណោយ លោកអភិបាលក្រុង បានមានប្រសាសន៍ទៅកាន់បងប្អូនពលរដ្ឋថា នេះហើយជាការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបា ល ថ្នាក់ដឹកនាំខេត្តនិងអាជ្ញាធរក្រុងកែប
នៅពេលប្រជាពលរដ្ឋ មានការខ្វះខាត ជួបទុក្ខលំបាកបញ្ហាផ្សេងៗ ហើយក៏មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសាអត់បាយហូបនោះដែ!។។ ដោយ ស៊ុប អះម៉ាត់

វីដែអូ