ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោក គង់ សារិទ្ធិ នាំយកថវិកាឯកឧត្តម ស សុខា និងលោកជំទាវ ចូលបុណ្យខួបគម្រប់ ៧ថ្ងៃ របស់លោក ស្រ៊ុន ទិត្យ
Thu,26 January 2023 (Time 08:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 78នាក់)

ភ្នំពេញ ៖ លោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញនាំយកថវិការបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ចំនួន ១ ៥០០ ០០០(មួយលានប្រាំសែន)រៀល ចូលបុណ្យខួបគម្រប់ ៧ថ្ងៃ របស់លោក ស្រ៊ុន ទិត្យ សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

គួររំលឹកថា លោក ស្រ៊ុន ទិត្យ ជាអ្នកសារព័ត៌មាន និងជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ លោកបានទទួលមរណភាពកាលពីវេលាម៉ោង ៥:៣០ល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ៕

វីដែអូ