ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស បានដឹកនាំ បើកកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយផែនការ ស្តីពីការសហការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលអញ្ជើញមកកំសាន្តក្នុងពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅខេត្តកែប
Tue,28 November 2023 (Time 09:35 AM)
ដោយ ៖ (ចំនួនអ្នកអាន: 103នាក់)

(ខេត្តកែប) នារសៀលថ្ងៃចន្ទ ១៥ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស បានដឹកនាំអនុប្រធាននាយកដ្ឋាន នាយការិយាល័យរដ្ឋបាល-សរុប និងមេបញ្ជាការ-មេបញ្ជាការរង ព្រមទាំងមន្ត្រីក្រោមឱវាទ នៃវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១-៤៣០ ប្រចាំខេត្តកំពត និងខេត្តកែប បើកកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយផែនការ ស្តីពីការសហការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលអញ្ជើញមកកំសាន្តក្នុងពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅខេត្តកែប នៅសាលប្រជុំវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ៤៣០ ប្រចាំខេត្តកែប ។
ក្នុងនោះដែរ ឯកឧត្តម ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក៏បានចុះពិនិត្យតាមគោលដៅការពារជាក់ស្តែង សម្រាប់រៀបចំពិធីបុណ្យសមុទ្រខាងលើផងដែរ ៕

វីដែអូ