ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុថ្មីមួយខ្សែទៀត ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
Tue,28 November 2023 (Time 10:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 154នាក់)

រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត​ បានអញ្ជើញជាអធិបតី បើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ ប្រវែង៤៦០ម៉ែត្រ ទទឹង៥ម៉ែត្រ​ ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ។
បើតាមរបាយការណ៍របស់លោក ខេង យ័ន អភិបាលក្រុងកែប បានឲ្យដឹងថាផ្លូវបេតុថ្មីមួយខ្សែដែលកំពុងបើកការដ្ឋាននាពេលនេះ មានប្រវែង៤៦០ម៉ែត្រ ទទឹង៥ម៉ែត្រ បំបែកចេញពីផ្លូវលេខ33A ត្រង់ចំណុចផ្លូវចូលសាលាបឋមសិក្សាអង្គភ្នំតូច ភ្ជាប់ទៅផ្លូវរុក្ខាពិសិដ្ឋ ស្ថិតភូមិកំពុងត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយប្រើប្រាស់ថវិកាមូលនិធិក្រុង និងគៀរគរដៃគូអភិវឌ្ឍនានា ដើម្បីកែលំអរ សោភណ្ឌភាព លើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន និងដើម្បីសម្រួលដល់ការធ្វើដំណើរ​ លើកកំពស់ជីវភាពប្រជាពលរដ្ឋ ។ លោកអភិបាលក្រុងបន្តថា ក្នុងអាណត្តិទី៣របស់ក្រុមប្រឹក្សាក្រុង រដ្ឋបាលក្រង​ បានកសាងផ្លូវបេតុងអាមេចំនួន៥ខ្សែ ស្មើនឹងប្រវែងសរុប២១៦១ម៉ែត្រ និងកំពុងបន្តជម្រុញអនុវត្តគម្រោងហេដ្ឋារចនាសម្ពន្ធនានា ដើម្បីដោះស្រាយនូវសំណូមពរ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមសៀវភៅផែនការអភិឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងកែប។

មានប្រសាសន៍ នៅក្នុងពិធីបើការដ្ឋាននោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថាសមិទ្ធផលដែលកើតឡើងជាបន្តបន្ទាប់នេះ កើតចេញពីជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ មកលើការដឹកនាំរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិកន្លងមក ហើយនេះក៏ជាចំណង់ដៃថ្មីមួយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិកំពង់ត្រឡាចនេះ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត​ បញ្ជាក់ថា នៅពេលកំណាត់ផ្លូវបេតុងនេះរួចរាល់ និងមានការសម្ពោធ អមជាមួយការបើការដ្ឋាន ស្ថាបនាបន្តសម្រាប់ឆ្នាំថ្មី២០២៤។

ជាមួយគ្នានេះឯកឧត្តម​ ក៏បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់ដងផ្លូវ ចូលរួមសហការជាមួយអាជ្ញាធរក្រុង សម្រួលដល់ការកសាងផ្លូវឆាប់បានរួចរាល់ អធ្យាស្រ័យអត់ធ្មត់ ចំពោះការរំខានដោយសំលេង ឬហុយដីជាដើម និងចូលរួមថែរក្សាសមិទ្ធផលទាំងនេះអោយបានគង់វង់ ជាប្រយោជន៍ដល់ការប្រើប្រាស់បានយូអង្វែង ។ ដោយពិធីបណ្យសមុទ្រជុំទី១០ លើទី៣នៅខេត្តកែប ដែលនិងចូលមកដល់នាថ្ងៃទី១-ទី២ និងទី៣ខាងមុខនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកែបទាំងអស់ ចូលរួមរៀបចំសោភណភាព នៅតាមផ្ទះសំបែងរបស់ខ្លួនអោយបានល្អ ដើម្បីទទួលភ្ញៀវទេសចរណ៍ មកពីគ្រប់ប្រទេស រយៈពេលបីថ្ងៃនេះ ដើម្បីលើកកំពស់កិត្តិយសប្រជាជនខេត្តកែបទាំងអស់គ្នា៕

វីដែអូ