ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម ស សុខា ផ្តល់អាហារូបករណ៍ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
Thu,12 January 2023 (Time 12:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 97នាក់)

ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១០កន្លែង ដល់សិស្សមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បញ្ជាក់ថា ការទទួលពាក្យស្នើសុំអាហារូបករណ៍នេះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ។ ចំណែកការចូលរៀន គឺនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ខាងមុខ ។

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម។

វីដែអូ