ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយសជូនលោកស្រី នៅ សុខ ហៅ តាំង ជូលី ម្ចាស់ប្រេន Queency Julie Fashion
Fri,10 November 2023 (Time 01:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 92នាក់)

ភ្នំពេញ៖ព្រះករុណាព្រះមហាក្សនៃព្រះរាជាណាចក្រកម្ពុជាបានប្រោសប្រទានគ្រឿងឥស្សរិយយសថ្នាក់”ជាតូបការ”ជូន  លោកស្រី នៅ សុខ ហៅ តាំង ជូលី ម្ចាស់ប្រេន Queency Julie Fashion ដែលមហាជនជាច្រើនបានស្គាល់គឺជាម្ចាស់ប្រេនសម្លៀកបំពាក់ដែលមានយីហោ”Queency Julie” ដ៏ល្បីនៅ មានទីតាំងស្ថិតនៅអគារជិតស្តុប Nokia លើបណ្ដោយផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោល រាជធានីភ្នំពេញ។
សូមជម្រាបជូនថា,ការប្រោសប្រទានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតនេះ លោកស្រីតែងតែបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកជួយមនុស្សធម៌ ជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែរីកចម្រើនផងដែរ។
សូមបញ្ជាក់ផងដែរថា,រហូតមកទល់ពេលនេះលោកស្រី នៅ សុខ ហៅ តាំង ជូលី ជាម្ចាស់ប្រេនសម្លៀកបំពាក់ដែលមានម៉ាកយីហោ “Queency Julie” មិនត្រឹមតែចេញម៉ូដសម្លៀកបំពាក់ក្នុងស្រុកនោះទេ អ្នកស្រីក៏បាននាំម៉ូដចេញទៅទីផ្សារក្រៅស្រុក ដែលទទូលបានការគាំទ្រយ៉ាងច្រើនផងដែរ៕

វីដែអូ