ស្រុកសំរោង,តាកែវ:ថ្មីៗនេះ បែកធ្លាយព័ត៍មានមកថា លោកខឹម ហុល មេឃុំស្លា ស្រុកសំរោង ខេត្តាកែវ ត្រូវបានពលរដ្ឋក្នុងមូលដ្ឋាននិងមហាជននាំគ្នាលើកឡើងថា រឿងរ៉ាវទំនាស់កំពុងកើតមាននៅក្នុងឃុំស្លា ហាក់គ្មានលទ្ធភាពធ្វើការដោះស្រាយសម្របសម្រួលបញ្ចប់នូវបញ្ហា ហើយសូម្បីក្នុងគ្រួសារគាត់ផ្ទាល់ធ្លាប់មានរឿងដោះមិនទាន់ចប់ដែរ ។និយាយអោយចំត្រង់ថា ចាប់តាំងពីគាត់ឡើងធ្វើជាមេឃុំពាក់កណ្ដាលអាណត្តិមុន រហូតមកអាណត្តិទី៥នេះពុំទាន់ទទួល លទ្ធផលល្អដោះស្រាយសម្របសម្រួលជូនពលរដ្ឋ ករណីរឿង វិវាទផ្សេងៗ ក្នុងមូលដ្ឋានបានការគាំទ្រនៅឡើយ។ទាក់ទិនទៅនឹងការរិះគន់ខាងលើលោក ខឹម ហុល កន្លងមក ធ្លាប់ប្រាប់សារព័ត៍មានថា រូបលោកចាស់ហើយគឺគិតចង់ឈប់ សម្រាកពីកាងារ សម្រាប់អោយជីវិតចុងក្រោយសល់ប៉ុន្មានរស់បានសុខស្រួល។លោកមេឃុំបន្តទៀតថា ដូចករណីរឿងទំនាស់ដីធ្លីបានកើតមានរវាងពលរដ្ឋអ្នកភូមិជាមួយគ្នា មិនចេះចប់ ស្ថិតនៅភូមិអំពិល ឃុំស្លា បន្តរហូតដល់សព្វថ្ងៃនេះ ហើយរូបលោកក៍ទទួលស្គាល់ថា កាងារធ្វើជាមួយពលរដ្ឋ មានការហត់នឿយ លំបាកណាស់ ភាគីគូរទំនាស់សងខាងដោះស្រាយមិនងាយតម្រូវចិត្តនោះឡើយ។និយាយរួម តួនាទីមេឃុំ ធ្វើជាម៉ែ ឪ ចង់បានពលរដ្ឋកូន ចៅរស់នៅក្នងមូលដ្ឋានខ្លួន ចេះអធ្យាស្រ័យ ស្រលាញ់រាប់អានគ្នាមានសេចក្ដីសុខណាស់។ការកើតមានទំនាស់រូបគាត់ដេកមិនលក់ ហូបបាយមិនឆ្ងាញ់ ដូចករណីរឿងឈ្មោះ នង អឿនជាមួយ និងឈ្មោះ កែវ ទិត្យ មេភូមិអំពិលនិងគូកន បញ្ហានេះ បានហៅមកដោះស្រាយសម្របសម្រួលគ្នាចំនួន២លើក ដើម្បីបញ្ចប់រឿងត្រឹមសាលាឃុំ ជាលទ្ធផលមិនត្រូវរ៉ូវគ្នា។សូមរំលឹកថា ក្នុងដំណើររឿងរ៉ាវទំនាស់ដីធ្លី អ៊ំស្រីនង អឿនអាយុ៧១ឆ្នាំរស់នៅភូមិអំពិល ជាម្ចាស់ដីបានរៀបរាប់នៅសាលាឃុំ មុខអង្គប្រជុំថា គាត់មានប្ដីឈ្មោះ កុយ ម៉េត គ្រួសារពួកគាត់បានកាន់កាប់ ប្រើប្រាស់ដីមួយកន្លែងនេះ(ដីមានទំនាស់)ចាប់តាំងពីបែករបបប៉ុលពតមកម្លេះ រហូតមកដល់សព្វថ្ងៃ។អ៊ំស្រីបន្តទៀតថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ប្ដីគាត់ កុយ ម៉េត បំរើការ ធ្វើប្រធានក្រុមភូមិ គាត់មានចរិកស្លូតបូត លោកមេភូមិត្រូវការហៅប្រើពេលណាគឺគាត់ទៅម៉ោងហ្នឹង ហើយរដ្ឋអំណាចនិងអ្នកភូមិជំនាន់នោះនណាក៍គេទទួលដឹងច្បាស់ថាដីមួយកន្លែងនេះ គ្រួសារគាត់កាន់កាប់រហូតមក។គាត់រៀបរាប់ថា នៅពេលមានការអភិវឌ្ឍន៍ ធ្វើផ្លូវចាក់ក្រាលកៅស៊ូ (ផ្លូវខេត្ត) មានការប្រកាស អោយម្ចាស់ដីទាំងអស់ ដែលមានដីជាប់នឹងផ្លូវ ជីកកាយដាក់ប្រព័ន្ធលូតាមម្ចាស់នីមួយៗ ចំណែកកូនៗគាត់ បានដាក់លូអស់ជាងម្ភៃកង់ និងបានចាក់អាចម៍ដីលើផ្ទៃអាស្រ័យផលមួយកន្លែងនេះ រយះពេលយូរថ្ងៃ ចំណាយអស់លុយរាប់ពាន់ដុល្លារ មិនដែលឃើញបងប្អូនអ្នកភូមិម្នាក់ណា ចេញមុខតវ៉ាទាស់មិនអោយ គ្រួសារគាត់នោះឡើយ។រហូតទើបថ្មីៗនេះ ក្រុមគ្រួសារគាត់ ជួបនៅការលំបាកក្នុងជីវភាពក្នុងនោះកូនស្រីគាត់ឈ្មោះ កុយ គី មានប្ដីជាជនពិការ និងកូនភ្លោះពិការពីកំណើត ជីវភាពរស់នៅជួបការលំបាកខ្លាំងក្នុងបន្ទុកគ្រួសារ មើលឃើញបែបដូច្នេះ រូបគាត់និងកូនទាំងអស់ពិគ្រោះគ្នាថា បញ្ចេញដីមួយដុំនេះ ដើម្បីយកលុយមកប្រើប្រាស់តម្រូវការចាំបាច់ ហើយក៍បានស្រុះស្រួលគ្នា។ប៉ុន្តែពេលធ្វើលិខិតទិញ លក់នៅភូមិរួច កាន់យកសុីញ៉េនៅសាលាឃុំ បែរជាលោកមេឃុំ បដិសេធន៍មិនបញ្ជាក់អោយទេ ព្រោះមានតំណាងអ្នកភូមិតវ៉ា។សូមបញ្ជាក់ថា ករណីទំនាស់ដីខាងលើ ភាគីឈ្មោះកែវ ទិត្យ មេភូមិនិងគូកន បី បួននាក់ អះអាងថា ជាតំណាងអោយអ្នកភូមិអំពិល ធ្វើការ ទាមទារ ស្នើសុំ ទៅខាងភាគីម្ចាស់ដី បើកផ្លូវទទឹង៤ម៉ែត្រចំលើដីបត់មកខាងកើត បុកចំដល់ផ្លូវកៅស៊ូ (ផ្លូវខេត្ត) សម្រាប់ផ្ទះ៣ទៅ៤ខ្នងខាងក្រោយ ធ្វើដំណើរចេញ ចូលមកផ្លូវក្រៅ ដោយលើកហេតុផលសំអាងថា នៅក្នុងរបបប៉ុលពត មានភ្លឺទោលមួយ បុកចំមកត្រឹមព្រំដីរបស់ ឈ្មោះនង អឿនកាន់កាប់អាស្រ័យផល។ទាក់ទិនទៅនឹង ដំណើររឿងទំនាស់ដីខាងលើមានមន្ត្រីសាលាឃុំស្លានិង មានមន្ត្រីបំរើកាងារនៅសាលាស្រុកសំរោងមួយរូប សុំលាក់ឈ្មោះ បានខ្សឹបខ្សៀវប្រាប់អ្នកសារព័ត៍មានថា ដីមួយកន្លែងនេះ គ្រួសារលោកអ៊ំ កុយ ម៉េតនិង នង អឿន កាន់អាស្រ័យផល ជាងសាមសិបឆ្នាំប្លាយមកហើយ នណាៗក៍គេដឹងដែរ ត្រង់ថា នៅពេលម្ចាស់ដីមានតម្រូវការ ទៅសុីញ៉េនៅសាលាឃុំ ស្រាប់តែលេចមុខតាៗបី បួននាក់មកទាស់បែបនេះ ដោយការទាមទារ ពុំមានហេតុផលសំអាងណាមួយមកបញ្ជាក់ច្បាស់លាល់នោះឡើយ។តើបងប្អូនគួរពិចារណា ចំពោះពាក្យថាភ្លឺស្រែនឹងផ្លូវ?។ប្រភពដដែលបន្តថា ចុះបើលោកកែវ ទិត្យនិងគូកនអស់ហ្នឹង ចង់ធ្វើការតវ៉ាថាដីកន្លែងនេះមានរឿង ពេលដែលផ្លូវខេត្តតម្រូវអោយម្ចាស់ដាក់ប្រព័ន្ធលូ ហើយថែមទាំងឡានដឹកដីគគ្រឹកគគ្រេងលាន់រំពងផ្លូវថ្នល់ចាក់លុបរយះពេលយូរថ្ងៃ តើតាៗ អស់ឯងមិនប្ដឹងកុំអោយគេធ្វើ សួរថា ទៅសម្ងំនៅណា? ទើបតែពេលនេះ លេចមុខមកតវ៉ា ទាមទារសុំបើកផ្លូវដើរទៅវិញ?។ប្រភពដដែលខាងលើលើកឡើងថា អ្វីៗដែលបកស្រាយមកនេះ មិនកាន់ជើងភាគីខាងណាឡើយ។ប៉ុន្តែចង់ មានហេតុផលត្រឹមត្រូវនិងភាពយុត្តិធម៍ បើតាមការសង្កេតរឿងនេះ ខាងម្ចាស់ដីកំពុងរងនៅ ភាពអយុត្តិធម៍ ព្រោះកាលដាក់លូនិងចាក់ដី មេចមិនមានការតវ៉ា ទើបតែផ្ទុះការតវ៉ាទាស់ នៅពេលម្ចាស់ដី មានតម្រូវការចាំបាច់ ក្នុងការចាត់ចែងទ្រព្យយ៉ាងដូច្នេះទៅវិញ។ពាក់ព័ន្ធករណីទំនាស់គ្នាខាងលើ លោកកុយ ធឿនអាយុ៥៣ឆ្នាំ ត្រូវជាកូនរបស់អ៊ំស្រី នង អឿន សូមបញ្ជាក់អះអាងថា ភ្លឺស្រែកើតមានក្នុងរបបប្រល័យពូជសាសន៍ ជំនាន់ប៉ុលពត ភ្លឺទោលនេះ ក្រោយថ្ងៃរំដោះមក មិនមាននណាដើរនិងប្រើប្រាស់វារហូតមកដល់សព្វថ្ងៃនេះ ហើយភ្លឺក៍លែងមានទៀតដែរ ។លោកបញ្ជាក់ថា សម្រាប់ផ្ទះបីបួនខ្នងនៅខាងក្រោយដីម្ដាយគាត់អាស្រ័យផលរហូតមក ពួកគាត់មានផ្លូវចំនួន២ខ្សែនៅខាងលិចនិងខាងកើតផងក្នុងការធ្វើដំណើរចេញ ចូល មកក្រៅ។ចំណែកភ្លឺទោលដែលគេលើកទប់ទឹកសម្រាប់ធ្វើស្រែក្នុងរបបខ្មែរក្រហមនោះ បុកមកទល់ត្រឹមព្រំប្រទល់ដីប៉ណ្ណោះមិនមែនធ្លាយមកដល់ផ្លូវខេត្តបច្ចប្បន្ននេះឡើយ។លោកកុយ ធឿនបន្តថា ដីម្ដាយគាត់(នង អឿន) ដែលត្រូវលោកកែវ ទិត្យមេភូមិអំពិលជំនាន់ក្រោយ ប្ដឹងទាស់តាមទូរស័ព្ឌទៅលោក ខឹម ហុលមេឃុំស្លាមិនអោយសុីញ៉េ ព្រោះបុគ្គលនេះ រំលោភចង់បានឥតអៀនខ្មាស់ បំផុត ក្រោមលេសយកភ្លឺទោលជំនាន់ប៉ុលពត សួរថាសង្គមនេះហើយ វាគ្មានហេតុផលត្រូវសើរើទាំងភ្លឺក៍បាត់រីឯផ្លូវចង់បានមិនទាន់មានដែរ។ដូច្នេះសូមអស់លោក អាជ្ញាធរថ្នាក់លើ ជួយដោះស្រាយផ្ដល់ភាពយុត្តិធម៍អោយកក្រុមគ្រួសារគាត់ ។ចំពោះក្រុមគ្រួសារបងប្អូនគាត់រស់នៅសព្វថ្ងៃ សុំតែសេចក្ដីសុខ គោរពតាមច្បាប់ មិនដើររំលងទៅរំលោភបំពានចង់បានទ្រព្យអ្នកដទៃណានោះឡើយ ។ លោក កុយ ធឿនទទួលសិទ្ធនិងតំណាងអោយក្រុមគ្រួសារអ៊ំ ស្រី នង អឿន ភាគីម្ចាស់ដី ស្នើរសុំអស់លោក លោកស្រី អាជ្ញាធរ មានសមត្ថកិច្ច ថ្នាក់លើជួយ រកដំណោះស្រាយផ្ដល់ភាពយុត្តិធម៍គ្រួសារពួកគាត់ផង៕
វីដែអូ