ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
រឿងរ៉ាវទំនាស់ដ្លីធី ដោះស្រាយសម្រុះសម្រួលនៅ សាលាឃុំស្លាចំនួនពីរលើក ជាលទ្ធផល ទទួលបាននៅការមិនត្រូវរ៉ូវគ្នា ក្រោមវត្តមាន ប្រធានអង្គប្រជុំ លោកមេឃុំ ខឹម ហុល
Thu,22 September 2022 (Time 11:00 AM)
ដោយ ៖ (ចំនួនអ្នកអាន: 203នាក់)

រឿងទំនាស់ដីធ្លីមួយកន្លែងស្ថិតនៅភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ បានកើតមានរវាងម្ចាស់ដីនិងអ្នកភូមិជាមួយគ្នា ។អាជ្ញាធរឃុំស្លា បានហៅភាគីទាំងសងខាងមកសាលាឃុំ ដើម្បីចូលរួមធ្វើការដោះស្រាយសម្រុះសម្រួល បញ្ចប់រឿង។
ក្នុងដំណើររឿងរ៉ាវទំនាស់ដីធ្លីខាងលើ អ៊ំស្រីនង អឿនអាយុ៧១ឆ្នាំរស់នៅភូមិអំពិល ជាម្ចាស់ដីបានរៀបរាប់នៅមុខអង្គប្រជុំថា គាត់មានប្ដីឈ្មោះ កុយ ម៉េត គ្រួសារពួកគាត់បានកាន់កាប់ ប្រើប្រាស់ដីមួយកន្លែងនេះ(ដីមានទំនាស់)ចាប់តាំងពីបែករបបប៉ុលពតមកម្លេះ រហូតមកដល់សព្វថ្ងៃ។អ៊ំស្រីបន្តទៀតថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ប្ដីគាត់ កុយ ម៉េត បំរើការ ធ្វើប្រធានក្រុមភូមិ គាត់មានចរិកស្លូតបូត លោកមេភូមិត្រូវការហៅប្រើពេលណាគឺគាត់ទៅម៉ោងហ្នឹង ហើយរដ្ឋអំណាចនិងអ្នកភូមិជំនាន់នោះនណាក៍គេទទួលដឹងច្បាស់ថាដីមួយកន្លែងនេះ គ្រួសារគាត់កាន់កាប់រហូតមក។គាត់រៀបរាប់ថា នៅពេលមានការអភិវឌ្ឍន៍ ធ្វើផ្លូវចាក់ក្រាលកៅស៊ូ (ផ្លូវខេត្ត) មានការប្រកាស អោយម្ចាស់ដីទាំងអស់ ដែលមានដីជាប់នឹងផ្លូវ ជីកកាយដាក់ប្រព័ន្ធលូតាមម្ចាស់នីមួយៗ ចំណែកកូនៗគាត់ បានដាក់លូអស់ជាងម្ភៃកង់ និងបានចាក់អាចម៍ដីលើផ្ទៃអាស្រ័យផលមួយកន្លែងនេះ រយះពេលយូរថ្ងៃ ចំណាយអស់លុយរាប់ពាន់ដុល្លារ មិនដែលឃើញបងប្អូនអ្នកភូមិម្នាក់ណា ចេញមុខតវ៉ាទាស់មិនអោយ គ្រួសារគាត់នោះឡើយ។រហូតទើបថ្មីៗនេះ ក្រុមគ្រួសារគាត់ ជួបនៅការលំបាកក្នុងជីវភាពក្នុងនោះកូនស្រីគាត់ឈ្មោះ កុយ គី មានប្ដីជាជនពិការ កូនពិការពីកំណើត ជីវភាពរស់នៅជួបការលំបាកខ្លាំងក្នុងបន្ទុកគ្រួសារ មើលឃើញបែបដូច្នេះ រូបគាត់និងកូនទាំងអស់ពិគ្រោះគ្នាថា បញ្ចេញដីមួយដុំនេះ ដើម្បីយកលុយមកប្រើប្រាស់តម្រូវការចាំបាច់ ហើយក៍បានស្រុះស្រួលគ្នា។ប៉ុន្តែពេលធ្វើលិខិតទិញ លក់នៅភូមិរួច កាន់យកសុីញ៉េនៅសាលាឃុំ បែរជាលោកមេឃុំ បដិសេធន៍មិនបញ្ជាក់អោយទេព្រោះមានតំណាងអ្នកភូមិតវ៉ា។
សូមបញ្ជាក់ថា ករណីទំនាស់ដីខាងលើ ភាគីខាងតាៗ បី បួននាក់ អះអាងថា ជាតំណាងអោយអ្នកភូមិអំពិល ធ្វើការ ទាមទារ ស្នើសុំ ទៅខាងភាគីម្ចាស់ដី បើកផ្លូវទទឹង៤ម៉ែត្រចំលើដី បុកចំដល់ផ្លូវកៅស៊ូ (ផ្លូវខេត្ត) សម្រាប់ផ្ទះ២ទៅ៣ខ្នងខាងក្រោយធ្វើដំណើរចេញ ចូល ដោយលើកហេតុផលសំអាងថា នៅក្នុងរបបប៉ុលពត មានភ្លឺទោលមួយ បុកចំមកត្រឹមព្រំដីរបស់ អ៊ំស្រី អឿនកាន់កាប់អាស្រ័យផល។
ទាក់ទិនទៅនឹង ដំណើររឿងទំនាស់ដីខាងលើមានមន្ត្រីសាលាឃុំស្លានិង មានមន្ត្រីបំរើកាងារនៅសាលាស្រុកសំរោងមួយរូប សុំលាក់ឈ្មោះ បានប្រាប់អ្នកសារព័ត៍មានថា ដីមួយកន្លែងនេះ គ្រួសារលោកអ៊ំ កុយ ម៉េតនិង នង អឿន កាន់អាស្រ័យផល ជាងសាមសិបឆ្នាំប្លាយមកហើយ នណាៗក៍គេដឹងដែរ ត្រង់ថា នៅពេលម្ចាស់ដីមានតម្រូវការ ទៅសុីញ៉េនៅសាលាឃុំ ស្រាប់តែលេចមុខតាៗបី បួននាក់មកទាស់បែបនេះ ដោយការទាមទារ ពុំមានហេតុផលសំអាងណាមួយមកបញ្ជាក់ច្បាស់លាល់នោះឡើយ។ប្រភពថា ចុះបើចង់តវ៉ាថាដីនេះមានរឿង ពេលដែលផ្លូវខេត្តតម្រូវអោយម្ចាស់ដាក់ប្រព័ន្ធលូ ហើយដឹកដីចាក់លុបរយះពេលយូរថ្ងៃ តើតាៗ អស់ទៅសម្ងំនៅណា? ទើបតែពេលនេះ លេខមុខមកតវ៉ា ទាមទារសុំបើកផ្លូវដើរទៅវិញ?។ប្រភពលើកឡើងថា អ្វីៗដែលបកស្រាយមកនេះ មិនកាន់ជើងភាគីខាងណាឡើយ។ប៉ុន្តែចង់ មានហេតុផលត្រឹមត្រូវនិងភាពយុត្តិធម៍ បើតាមការសង្កេតរឿងនេះ ខាងម្ចាស់ដីកំពុងរងនៅសម្ពាត អយុត្តិធម៍ ព្រោះកាលដាក់លូនិងចាក់ដី មេចមិនមានការតវ៉ា ទើបតែផ្ទុះការតវ៉ាទាស់នៅពេលនេះ។
សូមបញ្ជាក់ថា រឿងរ៉ាវពីខាងលើ ដោះស្រាយសម្រុះសម្រួលនៅ សាលាឃុំស្លាចំនួនពីរលើក ជាលទ្ធផល ទទួលបាននៅការមិនត្រូវរ៉ូវគ្នា ក្រោមវត្តមាន ប្រធានអង្គប្រជុំ លោកមេឃុំ ខឹម ហុល៕

វីដែអូ