ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែបបានអញ្ជើញ ចូលរួម​កាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត មនោ​រម្យ ទួល​សាងាំ​
Sun,18 September 2022 (Time 03:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

កែប ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២ ០ ២២ ត្រូវ​នឹង​ថ្ងៃ​អាទិ​ត្យ ៨​រោ ច ខែ ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦ ៦ លោក​ឧត្តមសេនីយ៍ត្រី ហ៊​ត សី ហា មេ​បញ្ជា​រការ កង​រា ជ​អាវុធហត្ថ ខេត្ត​កែប និង លោកជុំទាវ ហេង ប៊ុណ្ណា រួម​ជា​មួ យ លោក​មេបញ្ជាកា​រង និង លោក​លោកស្រី ថ្នាក់ដឹកនាំ នៅ​ទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​កែប ទាំង​អស់ បាន​អញ្ជើញ​ចូលរួម ជាមួយ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ កាន់ បិណ្ឌ​វេន​ទី​៨ នៅ​វត្ត ទួល​សាងាំ ស្ថិតនៅ​ភូមិ ទួល​សាងាំ ឃុំ​អង្កោល ស្រុក ដំណាក់​ចង្អើរ ខេត្ត​កែប​។​
​ពិធី​កាន់បិណ្ឌ បាន​ប្រព្រឹត្ត ទៅតាម​ទំនៀម​ទំលាប់ ប្រពៃណីយ៍ ព្រះពុទ្ធសាសនា​ដ៏​រុង រឿង​នៃ​យើង ដោយ ធ្វើ បទ​នមស្សការ ព្រះ​រតនត្រ័យ សមាទានសិល និង​រាប់បាត្រ ដារ បង្សុកូល ឧទ្ទិស​កុសល្យ ផល​បុណ្យ ជូន​ដល់ បុព្វការី​ជន មាន​ជីដូន ជីតា មាតា បិតា គ្រូ​ឧបជ្ឈាយអាចារ្យ ញាតិ កា​ទាំង​ប្រាំពីរ​សន្តាន ដែល​បាន​ចែ ក​ឋាន​ទៅ សូមឲ្យ​បាន​ទៅសោយ សុខ នាស្ថាន​សុគតិភព​កុំបី​ឃ្លៀង ឃ្លាត​ឡើយ ព្រមទាំង​វេរ​ប្រគេន​ចតុបច្ច័យ​ដល់ ព្រះសង្ឃ​គង់​ចាំ​វ ស្សា​អស់ កាល​ត្រីមាស សម្រាប់​ប្រើប្រាស់ ចាត់ចែង​បន្ត​កសាង​ទី​សេនាសនៈ នៅក្នុង​អារាម​វត្ត​ផង​ដែរ ។​
​បច្ច័យ ទេយ្យទាន និង គ្រឿង​បរិក្ខារ ដែល​បាន​វេរ​ប្រគេន ព្រះសង្ឃ រួម​មា ន មី ទឹកត្រី ទឹក​សា​អុីវ ទឹក​សុទ្ធ ត្រីខកំប៉ុង អង្ករ នំ ទឹកក្រូច ម៉ាស់ ជេ​លលាង​ដៃ និង បច្ច័យ​ចំនួន ២១ ៤០០០០​រៀល សម្រាប់​កសាង ប្រគេន​ព្រះសង្ឃ ។​
​នៅក្នុង​ពិធី​នេះ លោក​មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ខេត្ត​កែប បាន​ជួយ​ឧបត្ថម្ភ លោក យាយ លោកតា និង អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច ពុទ្ធបរិស័ទ ចូលរួម​កាន់បិណ្ឌ​ក្នុង​ទី​៨ ទួល​សាងាំ​។​
​មានប្រសាសន៍ សំណេះសំណាល​ជាមួយ​ពុទ្ធបរិស័ទ​នាឱកាស​នោះ លោក​ឧត្តមសេនីយ៍ ហ៊​ត សីហា​បាន​រំលឹក​ដល់​ព្រះសង្ឃ និង​ពុទ្ធ បរិស័ទ លោកយាយ លោកតា ត្រូវ​គោរព​បូជា និង​ធ្វើ​បុណ្យទាន​ទៅ​តា ម​គន្លង​ព្រះពុទ្ធសាសនា ព្រមទាំង​ចូលរួម​ក្នុង​ការអប់រំ ទាំង​ផ្លូវ​លោក ផ្លូវ​ធម៌ ដែល​ជា​ការ រួមចំណែក​យ៉ាង​ធំធេង ក្នុង​ការបង្កើន នៅ​ចំណេះដឹង​សម្រាប់​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​។
​ជាមួយគ្នានេះ សូម​អោយ​ពុទ្ធ​ប​រិស័ ទ្ធទាំង​អស់ ដែល​អញ្ជើញ​មក​ធ្វើ​បុ ណ្យទាន ត្រូវ​រក្សា​អោយបាន​នូវ​វិធាន ការ​សុខាភិបាល ៣​កុំ និង​៣ ការពារ អោយបាន​ខ្ចប់​ខ្ចួន​៕

វីដែអូ