ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ល្បែងភ្នាល់ជល់មាន់នឹងវង់អាប៉ោងបើកដំណើការលេងយ៉ាងរលូនក្បែរច្រមុះសមត្ថកិច្ចស្រុកកងមាសមិនទាន់មានការបង្ក្រាប?
Sat,10 September 2022 (Time 10:04 AM)
ដោយ ៖ (ចំនួនអ្នកអាន: 153នាក់)

កំពង់ចាម ) ទីតាំងសង្វៀនជល់មាន់និងបៀអាប៉ោង ចាប់ផ្តើមបើកដំណើការលេងយ៉ាងរលូន ស្ថិតនៅក្បែរប៉ុស្តិ៍ នគរបានស្តៅ ក្នុងភូមិល្វាក្រោម ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវមហាជនបានលើកឡើងថា តើលោក ជា ជួន អធិការស្រុកកងមាសខេត្តកំពង់ចាមបណ្ដែតបណ្ដោយអោយកើតមានរឺអសមត្ថភាពក្នុងការបង្ក្រាប???
ជាក់ស្ដែងនារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បណ្ដាញអង្គភាពសារព័ត៍មានបានចុះដល់ទីតាំងភ្នាល់ល្បែងនោះឃើញថាទីតាំងខាងលើមានបើកល្បែងសុីសងពិតប្រាកដមែនហើយទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងនេះនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាលឃុំស្តៅប៉ុន្មានឡើយ ។
តើលោក ជា ជួន អធិការស្រុកកងមាសមានវិធានការទប់ស្កាត់និងបង្ក្រាបដែរឺទេរឺក៏ត្រូវថ្នាំសណ្តំអស់ហើយទើបបើកដំណើការលេងបានដោយរលូនយ៉ាងនេះ!!?
មហាជនទូទៅនឹងពលរដ្ឋរស់នៅក្នុងស្រុកកងមាសសំណូមពរ លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ជួយចាត់មន្ត្រីជំនាញខេត្តចុះបង្ក្រាបទីតាំងជល់មាន់និងអាប៉ោងមួយកន្លែងនេះផងនិងគោរពអនុសាសន៍ទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់។។ទំនាក់ទំនងព័ត៍មាននឹងពាណិជ្ជកម្មៗតាមរយះទូរស័ព្ឌ
0883070002!!!

វីដែអូ