ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ល្បែងស៊ីសង​កើតឡើង​យ៉ាងអនាធិបតេយ្យតាមប្រព័ន្ធទូរទស្សន៍អនឡាញ នៅក្បែទីបញ្ជាការកងរាជអាវុធហត្ថខេត្តកែប កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​!
Mon,08 August 2022 (Time 10:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 151នាក់)

កែប; តាម​ប្រភពព័ត៌មាន​ពី​ប្រជាព លរដ្ឋ​ រស់នៅ​ភូមិ​កែប សង្កាត់កែប ក្រុងកែប ខេត្តកែប បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​ ពួកគាត់​មាន​បើក​លេងល្បែង​ស៊ីសង​ជល់មាន់តាមប្រព័ន្ធអនឡាញ យ៉ាង​ពេញបន្ទុក​ហើយ​ គ្មាន​មន្ត្រី​អាជ្ញាធរ​ និង​សមត្ថ កិច្ច​ មូលដ្ឋាន​ថ្នាក់សង្កាត់ ថ្នាក់ក្រុង មិនដែលឃើញ ចាត់វិធានការ​បង្ក្រាប​ឡើយ​។

សូម្បីតែ​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម្បត្តិ សុធារដ្ឋស្នងការ​នគរបាល​ខេត្តកែប ក៏មិន ទាន់គិតគូរ​ ចាត់វិធានការ​ បង្ក្រាប​ល្បែងស៊ីសង​ ខុសច្បាប់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ ឲ្យ​ស្របតាម​គោល នយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។

ប្រជាពលរដ្ឋ​ ក្នុង​សង្កាត់កែប បាន​អំពាវនាវ​ ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហា ផ្ទៃ និងនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ ពួកគាត់​ជាបន្ទាន់​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ល្បែង​បញ្ជល់ មាន់​ តាមប្រ ទូរទស្សន៍ព័ន្ធអនឡាញនេះ លេ ងដាក់លុយច្រើន ជាងមាន់ជល់ នៅលើដីទៅទៀត។

ពលរដ្ឋបាន បញ្ជាក់ទៀតដែរថាល្បែង ស៊ីសង​ច្រើន​ប្រភេទ​ទៀត​កំពុងដំណើរការ​យ៉ាងរ​លូន​ នៅក្នុង​ភូមិ​កែប សង្កាត់កែប ហើយ​មាន​ពលរដ្ឋ​ និង មនមន្ត្រីរាជការមួយនចំនួន ចូលរួម​លេង ល្បែង​ស៊ីសង​កាន់ តែច្រើន​ឡើងៗ​។

ប្រជាពលរដ្ឋ​ បាន​រិះគន់ថា នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​ សង្កាត់កែប ក៏ដូចជា​ចៅសង្កាត់ ព្រមទាំង​អភិបាលក្រុងកែប និង​អធិការនគរបាល​ក្រុងកែប មិន​ចាត់ វិធានការ​ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នោះឡើយ​។

ផ្ទុយទៅវិញ​ប្រហែល​ ពួកគេ​ទទួលបាន​ផលប្រយោជន៍​ ពី​ម្ចាស់បន ល្បែងបញ្ជ ល់មាន់ តាមប្រព័ន្ធអនឡាញនេះហើយ។

មន្ត្រី​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ ត្រូវ​ប្រជាពលរដ្ឋ​សង្ស័យថា ជា​អ្នក​ឃុបឃិត​ ឲ្យ​មាន​ល្បែងស៊ីសង​ កើតឡើង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ ទើប​គេ​អាច​បើក​ល្បែង ស៊ីសង​ខុសច្បាប់​ នៅក្នុង​មូលដ្ឋានរបស់ពួកគាត់។

ដូច្នេះ​លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និង​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម្បត្តិ សុធារដ្ឋ មិនគួរ​បណ្ដែតបណ្ដោយ​ ឲ្យ​ល្បែ ងស៊ីសង​រាលដាល​ កាន់តែខ្លាំង​ននៅភូមិកែបសង្កាត់កែប ក្រុងកែបនោះទេ​ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ ដល់​សន្តិសុ ខ​សង្គម​។

ប្រជាពលរដ្ឋ​ បាន​លើកឡើងថា ចាប់ តាំងពី​ល្បែងស៊ីសង​ កើតឡើង​ក្នុង​មូល ដ្ឋាន​ ពួកគាត់​រយៈប៉ុន្មាខែ​កន្លងទៅនេះ ធ្វើឲ្យពួកគាត់មានការ ព្រួយបារម្ភយ៉ាងខ្លាំង ក្លាចមានកើតមានអំពើហិង្សា ចោលឆក់ ចោរប្លន់ គាស់ផ្ទះក្នុងមូលដ្ឋានភូមិសាស្រ្តខាងលើនេះផងដែរ៕

វីដែអូ