ខេត្តកែប,ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២២នៅរសៀលនេះពិធីបើកសម្ពោធជាផ្លូវការអគារសាខាពន្ធដារខេត្តកែប ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវគណ:ប្រតិភូអមដំណើរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាច្រើនរូបផងដែរ! ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប លោក លោកស្រីអភិបាលរងខេត្តលោក លោកស្រីប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងកងកម្លាំងទាំងបី លោកនាយករងរដ្ឋបាលសាលាខេត្ត លោក នាយក នាយិការទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត លោក លោកស្រីមន្រ្តីសាខាពន្ធដារខេត្តបានចូលរួមយ៉ាងច្រើនកុះករផងដែរ៕
វីដែអូ