ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ពិធីប្រកាសតែងតាំង​ មន្រ្តីរាជការចំនួន០៥រូប​ ជាអភិបាលរង​ នៃគណអភិបាលខេត្តកែប​
Thu,25 August 2022 (Time 01:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 146នាក់)

ខេត្តកែប÷ថ្ងៃព្រហស្បតិ៍១៣រោច ខែស្រាពណ៍ ឆ្នាំ​​ខាល ចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២២!បានប្រារព្ធ
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណ:អភិ
បាលខេត្តកែប។នៅព្រឹកនេះឯកឧត្តម​ ផាន់​ ចាន់ធុល​ រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីករសួងមហាផ្ទៃ​ បានអញ្ជេីញជាអធិបតីក្នុងពីធីប្រកាសចូលកាន់មុខតំណែងអភិបាលរង​ នៃគណអភិបាលខេត្តកែប​។

តាមអនុក្រឹត្យ​ស្តីពីការតែងតាំងមន្រ្តីរាជការ​ ដែលបានចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានកំណត់តែងតាំង​ មន្រ្តីរាជការចំនួន០៥រូប​ ជាអភិបាលរង​ នៃគណអភិបាលខេត្តកែប​ រួមមាន​ ១-លោក​ យស់​ មុន្នី​ ពីប្រធានមន្ទីរ​ រ៉ែ​ និងថាមពលខេត្ត​ ជាអភិបាលរងខេត្តកែប​ ២-លោក​ ហ៊ួ​រ​ មិថុនា​ ពីអនុប្រធាននាយកដ្ឋាន​នគរបាលព្រំដែនទឹក​ ជាអភិបាលរងខេត្ត​កែប ៣-លោក​ អ៊ឹម​ បញ្ញារិទ្ធិ​ ពីប្រធានមន្ទីរបរិស្ថានខេត្ត​ ជាអភិបាលរងខេត្តកែប​ ៤-លោកស្រី​ គីម​ ចាន្នី​ ពីអភិបាលស្រុកដំណាក់ចង្អេីរ​ ជាអភិបាលរងខេត្តកែប​ និង ៥-លោកស្រី​ ទិត្យ​ សុខា​ ពីអភិបាលក្រុងកែប​ ជាអភិបាលរងខេត្តកែប​ ។

ថ្លែងក្នុងពីធីប្រកាសនេះ​ ឯកឧត្តម​ ផាន់​ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ មានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឲ្យបានល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា៖​ ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ១៩ បន្តទៀតត្រូវពិនិត្យ និងដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រជាពលរដ្ឋ​ឱ្យបានត្រឹមត្រូវ​ ច្បាស់លាស់ និងទាន់ពេលវេលា​ ជាពិសេសខិតខំទប់ស្កាត់ និងបង្រ្កាបឲ្យបានពីបញ្ហាគ្រឿងញៀន​។ លេីសពីនេះ​ ឯកឧត្តមរដ្ឋលេខាធិការ​ សំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណ:អភិបាលខេត្ត និង មន្រ្តីរាជការជុំវិញខេត្ត បានសហការគ្នាក្នុងការអភិវឌ្ឍន៍ឲ្យខេត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ឯកឧត្តម ផាន់​ ចាន់ធុល ក៏បានជម្រុញដល់អភិបាលរងខេត្តថ្មី ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូលអោយទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋានអោយបានជាប្រចាំ ត្រូវដឹងពីសុខទុក្ខបស់បងប្អូនប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានអោយបានទាន់ពេលវេលា។ ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តកែបអោយកាន់តែមានការអភិវឌ្ឍន៍ជាបន្តទៀត​ ស្របតាមកម្មវិធីនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើក កម្ពស់សេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងខេត្តកែប។

ឯកឧត្តមក៏បានសុំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្ត អោយទទួលបាននូវភាពជោគជ័យថែមទៀតផងដែរ៕

វីដែអូ