ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
បែកធ្លាយព័ត៍មាន ផ្ទុះអធិករណ៍ ញត្តិមិនគាំទ្រពិធីប្រកាសតែងតាំងព្រះចៅអធិការស្ដីទីវត្តកំពង់ហ្លួងឃុំអង្គបុរី
Mon,22 August 2022 (Time 02:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 214នាក់)

ខេត្តតាកែវ:
បែកធ្លាយព័ត៌មានចេញពីស្រុកអង្គរបុរីខេត្តតាកែវមកថា ពិធីប្រកាសតែងតាំងព្រះចៅអធិការវត្តស្ដីទី វត្ត កំពង់ហ្លួង ឃុំអង្គរបុរីស្រុកអង្គរបុរីខេត្តតាកែវ កាលពី វេលាម៉ោង 7 និង 30 នាទីព្រឹកថ្ងៃទី 20 ខែសីហាឆ្នាំ 2022 ផ្ទុះ អធិករណ៍ឡើងតវ៉ា ការមិនគាំទ្រពីសំណាក់លោកតាលោកយាយ គណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្ត ។ពិធីនេះត្រូវបានបញ្ចប់ទៅវិញយ៉ាងតក់ក្រហល់ ហើយត្រូវសមត្ថកិច្ចនិមន្តភិក្ខុញឹមសុភាឡើងរថយន្តចេញពីវត្ត ទៅ បាត់មួយរំពេច។
ប្រភពខាងលើបន្តថា តាមការសង្កេតមើលពីទិដ្ឋភាពពិធីនេះ ចាប់ផ្ដើមប្រព្រឹត្តឡើងយ៉ាងប្រញាប់ប្រញាល ហាក់ចម្លែកខុសពីពិធីតែងតាំងលោកគ្រូចៅអធិកា ស្ដីទី ចៅអធិការវត្ត នាពេលកន្លងមក។ គួរកត់សម្គាល់ឃើញថា ពិធីតែងតាំងធ្វើឡើង សមាសភាពចូលរួម មាននិមន្ត បាឡាត់ គណខេត្តតាកែវ អនុគណស្រុកអង្គរបុរី អភិបាលរងទទួលបន្ទុកការងារសាសនា សាមណេរសង់ យុវជនក្មេងវត្ត អាវុតហត្ថមូលដ្ឋានប៉ូលីសប៉ុស្ដិ៍ប្រជាកាពារភូមិ។ប៉ុន្តែពិធីនេះត្រូវបានលោកតា លោកយាយ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ដឹងឮ មិនចូលរួមអបអរ បន្ទាប់ពី ប្រគេនលិខិតប្រកាសតែងតាំងភ្លាមៗហើយនាំគ្នាតវ៉ាកាន់ញត្តិ មិនគាំទ្រចំពោះលិខិតតែងតាំង ទៅជាចៅអធិការស្តីទីវត្តកំពង់លួង ដោយគាត់ទាំងអស់គ្នាអះអាងថា យើងខ្ញុំព្រះករុណា កើតទុក្ខមិនសុខចិត្ត សូមផ្ដិតស្នាមមេដៃ ស្ដាំ បដិសេធន៍មិនគាំទ្រឲ្យភិក្ខុញឹមសុភា ដែលអសមត្ថភាពគ្រប់គ្រងដឹកនាំ ឲ្យឡើងជាចៅអធិការវត្តកំពង់លួង បន្តទៀតបានឡើយ។
ដោយឡែកលោកស្រីទូច ស្រាង ប្រធានការិយាល័យទទួលបន្ទុកការងារសាសនា និងលោកបុិច ឡៃហឿន មន្រ្តីជំនាញការងារសាសនាស្រុកអង្គរបុរី បានប្រាប់បណ្ដាញសារព័ត៌មានគេហទំព័រយើង ស្រដៀងគ្នាថា នៅថ្ងៃតែងតាំងភិក្ខុញឹម សុភា ឡើងជាចៅអធិការស្តីទីវត្តកំពង់ហ្លង ពួកគាត់មិនបានចូលរួមទេ ថ្នាក់លើអត់ជូនដំណឹងចាត់ចែងឲ្យទៅចូលរួម ។ពួកគាត់លើកឡើងថា ក្នុងតួនាទីជាមន្ត្រីជំនាញ កាន់ការងារសាសនាស្រុកអង្គរបុរីទាំងមូល គួរណាស់ថ្នាក់ លើ ចាត់ចែងឲ្យមានការចូលរួមដឹងលឺផងដែរ ។ក្នុងនាមពួកគាត់ ជាពុទ្ធបរិស័ទចំណុះជើងវត្តកំពង់លួង ទោះបីមិនបានចូលរួមក៏បានទទួលដំណឹងថា ការប្រកាសតំណែងភិក្ខុញឹម សុភា អង្គនេះ លោកតា លោកយាយព្រមទាំងពុទ្ធបរិស័ទ កាន់ស្រាក់ទៅវត្ត ដឹងឮ បានផ្ទុះការមិនគាំទ្រ នឹងធ្វើការទាមទារសួរនាំទៅអង្គពិធីភ្លាមៗផងដែរ ។ប៉ុន្តែត្រូវបានរារាំងបិទសិទ្ធិសេរីភាព មិនឱ្យពួកគាត់ឡើងបញ្ចេញមតិ ធ្វើការបដិសេធមិនគាំទ្រនោះឡើយ។
ចំពោះពិធីប្រកាសតែងតាំងភិក្ខុញឹម សុភាព្រះចៅអធិការស្តីទីវត្តកំពង់លួង កាលពីព្រឹក ថ្ងៃទី 20 ខែសីហាឆ្នាំ 2022 ក្រុមបណ្ដាញសារព័ត៌មានយើងខ្ញុំ ព្យាយាមទាក់ទង តាមទូរសព្ទទៅកាន់ព្រះតេជគុណ ជុំ ចេង អនុគណស្រុកអង្គរបុរី លោកមានសង្ឃដីកាថា វត្តកំពង់លួងផ្ទុះ អធិករណ៍ រុាំរ៉ៃយូរមកហើយ វត្តនេះតួនាទីចៅអធិការវត្តប្ដូរផ្លាស់ច្រើនអង្គ ពេលខ្លះចៅអធិការ មួយវស្សា មានដល់ទៅ 2 អង្គឯណោះ។ រីឯញត្តិមិនគាំទ្រ លោកញឹមសុភា មិនប្រឈមនោះទេ គឺជាទម្លាប់ ស្រាប់ច្រើនវត្ត មិនយូរប៉ុន្មានទេវាស្ងប់ទៅវិញ ហ្នឹងឯង។
ទាក់ទងនឹងដំណើររឿងរ៉ាវខាងលើ បណ្ដាញសារព័ត៌មានគេហទំព័រប្រ៊ីកធីវីអនឡាញ មិនអាចសុំការពន្យល់បកស្រាយ ពន្យល់ពីភិក្ខុញឹមសុភាចំពោះ ញត្តិមិនគាំទ្ររបស់លោកតា អាចារ្យគណៈកម្មការនឹងពុទ្ធបរិស័ទ ចំណុះជើងវត្តបានឡើយ ពីព្រោះលេខទូរសព្ទព្រះអង្គ ខលមិនចូល។។ទំនាក់ទំនងការផ្សាយព័ត៍មាននឹងពាណិជ្ជកម្មផ្សេងៗតាមរយះទូរស័ព្ឌ:0883070002!សូមអរគុណ

វីដែអូ