ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ពិធីបា្ររ​ព្ធទិវារមច្ឆាជាតិ1កក្កដានឹងនាំយក កូន​ត្រី​មក​ប្រលែង​ចំនួន ៣ ម៉ឺន​កូន​ត្រី និង​ដុត​បំផ្លាញ់ ឧបករណ៍ នេសាទ ខុសច្បាប់ នៅស្រុក​ដំណាក់​ចង្អើរ​!
Thu,18 August 2022 (Time 02:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 136នាក់)

កែប ៖ ដើម្បី​អបអរសាទរ​ទិវា​មច្ឆា ជា តិ​១ កក្កដា ឆ្នាំ ២០២២​នេះ មន្ទី​រក សិ​កម្ម រុក្ខា​ប្រមាញ់ និង នេសាទ ខេត្ត​កែប​បាន​នាំយក កូន​ត្រី​ចម្រុះ​ចំនួន ៣ ម៉ឺនក្បាល មក​ព្រលែង​ក្នុង​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ​។​

​ទិវា​នេះ​បាន​ប្រារព្ធ​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២២ នៅ​លើ​ទំនប់​ចំការ​បី ឋិត​នៅ​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក ដំណាក់ ចង្អើរ ក្រោម​អធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ​អភិបាលខេត្ត ក្នុង​គោលបំណង​បំផុស ប្រជាពលរដ្ឋ ចូលរួមចំណែក ការពារ​អភិរក្ស និង អភិវឌ្ឍន៍ វិស័យ​ព្រៃឈើ និង ជល ផល ក្នុងទិសដៅ​ធានា និរន្តរភាព នៃ​ធនធាន ព្រៃឈើ​និង ជលផល ដើម្បី ផលប្រយោជន៍ សេដ្ឋកិច្ចសង្គម និង​បរិស្ថាន​។​

​ឯកឧត្តម បាន​អំពាវនាវ អោយ​ប្រ ជា​ពលរដ្ឋ​ទាំង​អស់ ចូលរួម​ស្រ​ឡា ញ់ ថែរក្សា​ការពារ សម្បត្ដិ​ធនធានធម្មជាតិ ទាំងអស់គ្នា ឲ្យបាន​គង់វង្ស​នៅ​គ្រប់​ទីកន្លែង ដើម្បី ជា​ប្រយោជ ន៍ ដល់​ការរស់នៅ របស់​បងប្អូន​ប្រ ជា​ពលរដ្ឋ​។​

​ដោយឡែក ទាក់ទង​និង​ទិវា​មច្ឆា​ជាតិ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​បាន​លើកឡើង​ថា បច្ចុប្បន្ននេះ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កំណែ​ទំរង់​ស៊ីជម្រៅ​លើ​វិស័យ​ជលផល​ដោយ​បាន​ធ្វើការ​កាត់​រំសាយ​ចោល​នូវ​ឡូត៍ នេសាទ​ទឹកសាប​ទូទាំងប្រទេស ហើយ​ប្រគល់​ឲ្យ​សហគមន៍​គ្រ​ប់​គ្រង​និង​ប្រើប្រាស់​ប្រកបដោយ​និរន្ត​ភាព​ដោយ​ការធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ក្នុង​គោលបំណង​ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​និង​ផ្គត់ផ្គង់​ស្បៀង​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល ៕

វីដែអូ