(ខេត្តកែប)ល្បីគួរសមដែរទីតាំងល្បែងជល់មាន់តាមអនឡាញក្នុងភូមិចំការបី ភូមិចំការចេក និងភូមិអន្ទង់ស ដែលសមត្ថកិច្ចមិនហ៊ានបង្ក្រាប តើល្បែងមួយនេះស្របច្បាប់ឬយ៉ាងណាបានជាមិនបង្ក្រាប?នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះមានបងប្អូនប្រជាពលរដ្ឋបានផ្តល់ព័ត៌មានថា មានទីតាំងល្បែងមាន់ជល់តាមទូរទស្សន៍ អនឡាញនិងឆ្នោតឡូតូ មួយកន្លែង ស្ថិតនៅភូមិចំការបី ភូមិចំការចេក និងភូមិអន្ទង់ស ឃុំពង់ទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានបើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនញៀនល្បែង ជាពិសេសទៅទៀតនោះ ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងចាប់តាំងពេលព្រឹករហូតថ្ងៃ ដល់យប់ដោយចាក់មួយគូមួយគូមួយលានទៅពីរលានរៀលដោយគ្មានការបង្ក្រាប ឬ ទប់ស្កាត់ពីលោកមេប៉ុស្តិ៍ លោកអធិការស្រុកដំណាក់ចង្អើរក្នុងមូលដ្ឋាននេះឡើយ។ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងមាន់ជល់ តាមទូរទស្សន៍អនឡាញនិងឆ្នោតឡូតូ មួយនេះខ្លាំងណាស់ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្តបន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ តាមទូរទស្សន៍អនឡាញនិងឆ្នោតឡូតូ» ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសុំសូមណូមពរដល់ លោក អភិបាលនៃគណៈអភិបាលខេត្តកែបនិងលោកឧត្តមសេនីយ៍ទោស្នងការ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំង ល្បែងមាន់ជល់ តាមទូរទស្សន៍ អនឡាញនិងឆ្នោតឡូតូខាងលើនេះផងទាន.! ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល៕
វីដែអូ