ទីតាំងបើក ល្បែងស៊ីសង{មាន់ជល់}តាមទូរទស្សន៍អនឡាញខ្នាតធំដុះស្លែរ ជាប់សាលារៀនកែវក្រសាំងស្ថិតក្នុងភូមិ កែវក្រសាំងសង្កាត់កែប ក្រុងកែប ខេត្តកែប កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង បែរជាលោកអធិការ ក្រុង មើលមិនឃើញទៅវិញ ។គេរិះគន់ថា ល្បែងនេះបើកលេងយ៉ាងអណាធិបតេយ្យ ដោយមិនទាន់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាចេញមុខបង្ក្រាបឡើយ។ ប្រជាពលរដ្ឋលើកឡើងថា៖ទីតាំងបើកភ្នាល់ជល់មាន់ពេញនិយមនេះ ក្នុងមួយថ្ងៃៗនាំគ្នាស្រែកភ្នាល់លេងហ៊ោកញ្ជ្រៀវ គេឆ្ងល់ហាក់បីដូចជាមិនខ្លាចញញើតច្បាប់ឡើយ ហេតុអ្វីបានជាលោកអធិការមិនហ៊ានក្នុងការបង្ក្រាបល្បែងស៊ីសងមួយកន្លែងនេះ បានជាបើកដំណើរការ បានដោយរលូនដោយមិនខ្លាច ញញើតមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានឬក៏អធិការក្រុង ទទួលបានសំណែនហើយទើបមិនមានវិធានការណាទប់ស្កាត់ល្បែងស៊ីសងខាងលើនេះ។ប្រជាពលរដ្ឋបន្តថា៖មិនគួរបង្កើតអោយមានល្បែងស៊ីសង នៅជាប់សាលារៀនដូច្នេះឡើយ។ ល្បែងសុីសងជាដើមចមបទល្មើសអំពើចោរកម្មផ្សេងៗ តើលោកអធិការមានសមត្ថភាពទប់ស្កាត់ រាល់ទង្វើបទល្មើសល្បែងអសកម្មបែបនេះ បើបណ្ដែតបណ្ដោយតទៅទៀត ធ្វើឱ្យពួកគាត់កំពុងអស់ជំនឿទៅលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន អ្វីដែលពួកគាត់ព្រួយបារម្ភជាខ្លាំង ខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំក្បាលគ្នាចូលមកលេងល្បែងស៊ីសងរាល់ថ្ងៃយ៉ាងពពាក់ពពូនបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះគេសង្ស័យ ទទួលបានលាភសក្ការៈហើយទេដឹង ទើបមានការបើកភ្លើងខៀវ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើរសុំលោក សម្បត្តិ សុធារដ្ឋស្នងការនគរបាលខេត្តកែប មេត្តាចាប់អារម្ភគួរតែមានវិធានការទប់ស្កាត់បង្ក្រាបបទល្មើសល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញកំពុងពេញនិយមយ៉ាងអាណាធិបតេយ្យក្នុងមូលដ្ឋាន ជាពិសេស នៅចំនុចជាប់របងសាលារៀនកែវក្រសាំងផ្ទាល់តែម្តង ព្រោះថាល្បែងស៊ីសងជាក្តីកង្វល់ ពង្វក់ស្មារតី ដល់ក្មួយៗសិស្សសាលា អោយចូលលេង ញៀនល្បែង ភ្លេចការសិក្សា។ចំណែកបងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុក្ខនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាបើកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើរ ហិង្សាចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ ជាពិសេសហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខាន។ដើម្បីគោរពតាមប្រសាសន៍ដ៍ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពទាំង ៧ ចំនុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារសូមលោក ឧត្តមសេនីយ៍ទេា ស្នងការជួយមានវិធានការទប់ស្កាត់នៅទីតាំងខាងលើនេះផងទាន។។ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!!ការិយាល័យនិពន្ធ៖ 0976391725 -0883070002
វីដែអូ