កែប;ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តខេត្តកែប សូមអំពាវនាវ ទៅ ដល់ បងប្អូនប្រជាពលរដ្ឋ ឱ្យឈប់ទិញលក់ដីដែលពុំទាន់មានច្បាប់ ទំលាប់ត្រឹម ត្រូវ និង អ្នកដើរបរបាញ់ សត្វព្រៃ ប្រយ័ត្ន សមត្ថកិច្ច ចាប់ឃាត់ខ្លួនបាន នឹងផ្ដន្ទាទោសតាម ផ្លូវច្បាប់ ប្រយ័ត្នជួបការ លំបាកដល់ ក្រុមគ្រួសារ បើមិនស្តាប់តាមការ ណែនាំរបស់រដ្ឋបាលខេត្ត។ការលើកឡើងរបស់ ឯកឧត្តម អភិបាលខេត្ត បានប្រាប់ទៅ ដល់ប្រជា ពលរដ្ឋ ក្នុងពិធី អបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ ២០២២ ពិធីនេះធ្វើនៅភូមិអំពែង ឃុំអង្កោល ស្រុក ដំណា ក់ចង្អើរ ខេត្តកែប។ឯកឧត្តម អភិបាលខេត្ត បានមាន ប្រសាសន៍ថា ដាំកូនឈើ នៅតាមបណ្ដាផ្លូវបេតុងមួយខ្សែ នៅថ្ងៃនេះ ដើម្បី អបអរសាទររុក្ខទិវា ៩ កក្កដា ខណ: អភិបាលខេត្ត អំពាវនាវឱ្យថែរក្សា ធនធានព្រៃឈើ និងដាំកូន ឈើឱ្យបានជាអតិបរមា។ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខខេត្តកែប ថ្លែងក្នុងពិធីអបអរសា ទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ធ្វើ ឡើងនៅលើផ្លូវបេតុង មួយខ្សែ ស្ថិតភូមិអំពែង ឃុំ អង្កោល ស្រុកដំណា ក់ចង្អើរ នៅព្រឹកថ្ងៃទី ២៥ ខែ កក្កដានេះថា ទិវាដាំដើមឈើ ជាប្រ ពៃណីជាតិ និងវប្បធម៌ «ដ៏ឧត្តុងឧត្ត ម» ដែលកើតមានតាំងតែពីឆ្នាំ ១៩ ៥២ ក្រោម ព្រះរាជកិច្ច ដឹកនាំរបស់សម្ដេច ព្រះនរោត្តម សីហនុ ក្នុងគោ លបំណង បបំផុសចលនា ដាំដើម ឈើ និង ថែរក្សាសម្បត្តិ ព្រៃឈើ ជាពិសេស ដើម្បីថែរក្សា ការពារ និងបណ្ដុះគំនិត ឱ្យស្រឡាញ់ ព្រៃឈើ និង បរិស្ថានធម្មជាតិ។ឯកឧត្តម អភិបាលខេត្ត បានធ្វើការអំពាវនាវ ដល់អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា អអាជ្ញាធរមូល ដ្ឋាន គ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ ព័ន្ធ បន្តកិច្ចសហ ប្រតិបត្តិការ តាមគ្រប់រូបភាព ក្នុងការថែរក្សា ធនធានព្រៃឈើ និងដាំកូនឈើ ឱ្យបានជាអតិបរមា»។ឯកឧត្តម អភិបាលខេត្ត បន្តថា ដើ ម ឈើ ដែលដុះដាលនិងរីកចម្រើនច្រើនគឺជាពហុ ប្រយោជន៍ សម្រាប់បំពេញ នៅលើដីទំនេរ ឱមានគ ម្របព្រៃឈើ។ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្ម ជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍ ក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ ពីគ្រប់ភាគី ទាំងអស់ ជា ពិសេស ប្រជាពលរដ្ឋមូលដ្ឋាន ដែ ល ជាចលករ យ៉ាងសំខាន់ស ម្រាប់ កិច្ចសហការ ក្នុងការអភិវឌ្ឍវិស័យព្រៃឈើ នៅតាមវត្តអារាម សាលា រៀន សួនច្បារ មានដើមឈើច្រើននោះ វានឹងធ្វើ ឱ្យក្លាយទៅជារមណី យដ្ឋាន ក្លាយជាតំបន់ទេស ចរណ៍ និង សាលារៀនមានទីធ្លា ប្រកបដោយម្លប់ឈើ ត្រឈឹងត្រ ឈៃ ជាទីមនោរម្យ សម្រាប់សិស្សា នុសិស្ស សម្រាកនៅពេលរៀនសូត្រ និងលេងកម្សាន្តផងផងដែ៕
វីដែអូ