ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ក្រោយម្ចាស់ដេប៉ូប្រេង៤២នាក់ប្ដឹងមេក.ប.បខេត្តកណ្ដាលទៅACU ស្រាប់តែលោក ឃួន សាវុធ កោះហៅម្ចាស់ដេប៉ូក្នុងគោលបំណងបំភ្លឺ…!
Thu,21 July 2022 (Time 08:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 143នាក់)

កណ្ដាល៖យោងតាមលិខិតអញ្ចើញចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ លោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានចេញលិខិតអញ្ជើញម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ទៅអគ្គនាយកដ្ឋានស្ថិតនៅផ្លូវលេខៈ១៨ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទីព្រឹកក្រោមអធីបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប។

សូមជម្រាបជូនថា៖លោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.បបានចេញលិខិតអញ្ចើញម្ចាស់ដេប៉ូទាំង៤២នាក់នេះធ្វើឡើងដើម្បីឲ្យចូលបំភ្លឺ និងផ្ដល់ព័ត៌មានចាំបាច់មួយចំនួន ក្រោយម្ចាស់ប៉ូប្រេងឥន្ទនៈទាំង៤២នាក់បានប្ដឹងលោក តូច ចៅកុយ ប្រធានសាខា ក.ប.បខេត្តកណ្ដាលទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ និងសាលាខេត្តកណ្ដាល ករណីចុះអនុវត្តការងារនិងគៀបសង្កត់ពិន័យម្ចាស់ដេប៉ូប្រេងដោយគ្មានវិក័យបត្រនិងករណីខ្លះចេញវិក័យបត្រដោយសរសេរទឹកប្រាក់តិចជាងទឹកប្រាក់ដែលបានទាមទារជាក់ស្ដែងពីម្ចាស់ដេប៉ូ ដែលប្ដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។

បើយោងតាមប្រភពម្ចាស់ដេប៉ូទាំង៤២នាក់បានឲ្យដឹងថា៖ មន្ត្រីក.ប.បបានចុះមកចែកលិខិតអញ្ជើញនេះហាក់បីដូចជាធ្វើឡើងយ៉ាងតក់ក្រហល់ខុសភាពប្រក្រតីពីព្រោះថាទីតាំងម្ចាស់ដេប៉ូមានរហូតដល់៤២កន្លែងស្ថិតនៅភូមិ ឃុំ ស្រុក ផ្សេងៗគ្នា ប៉ុន្តែមន្រ្តីក.ប.បបានចុះចែកត្រឹមតែមួយព្រឹកប៉ុណ្ណោះ ហើយពួកគាត់ចង់ឲ្យមានសមាសភាពមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលូយ និងសាលាខេត្តកណ្ដាល ប្រសិនបើគ្មាននោះទេពួកគាត់ទាំងអស់គ្នានឹងមិនចូលរួមតាមការអញ្ជើញឡើយ។

ប្រភពម្ចាស់ដេប៉ូដដែដែលបានឲ្យដឹងទៀតថា៖គោលបំណងដែលពួកគាត់ទាំងអស់គ្នាបានប្ដឹងប្រធានសាខាក.ប.ប ខេត្តកណ្ដាលនេះ ដោយសារពួកគាត់មិនពេញចិត្តចំពោះការអនុវត្តច្បាប់របស់លោក តូច ចៅកុយ និងពួកគាត់នៅតែទទួចស្នើឲ្យថ្នាក់ដឹកនាំពាក់ព័ន្ធ ជាពិសេសឯកឧត្តម ផាន អូន ធ្វើការដកលោក តូច ចៅកុយ ចេញពីប្រធានសាខា ក.ប.បខេត្តកណ្ដាលតែម្ដង។

មហាជនមានការនឿយឆ្ងល់ថាការចេញលិខិតអញ្ជើញយ៉ាងតក់ក្រហល់នេះជាការរំលោភនីតិវិធីដែរឬទេ? តើការចេញលិខិតអញ្ជើញនេះក្នុងគោលបំណងអ្វីឲ្យពិតប្រាកដ?
ទោះបីយ៉ាងណាការចេញលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានក.ប.ប ទៅម្ចាស់ដេប៉ូប្រេងទាំង៤២នាក់យ៉ាងតក់ក្រហល់ ខណៈបណ្ដឹងរបស់ម្ចាស់ដេប៉ូបានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU) និងសាលាខេត្តកណ្ដាល មិនទាន់ដឹងថាមានចំណាត់ការនីតិវិធីយ៉ាងណានៅឡើយ។

ដោយឡែកអង្គភាពយើងបានសម្ភាសន៍ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ប៉ុន្តែមិនលើកទូរស័ព្ទ៕

វីដែអូ