ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ល្បីចែមុំឈ្មួញឈើ២ទស្សវត្សន៍ ប្រចាំខេត្តក្រចេះ សមត្ថកិច្ចតាមដងផ្លូវ៧៣ មិនហានបង្ក្រាបសោះឡើយ ដោយខ្លបខ្លាច ត្រូវមន្តសណ្ដំនឹងឥទ្ធិពលដុល្លារ?
Sun,17 July 2022 (Time 06:02 PM)
ដោយ ៖ (ចំនួនអ្នកអាន: 220នាក់)

Break KingTV:
ខេត្តក្រចេះ ÷ ប្រភពព័ត៍មានចេញពីប្រជាពលរដ្ឋរស់នៅតាមផ្លូវ៧៣(ឆ្លូង)ខេត្តក្រចេះបានខ្សឹបប្រាប់បណ្ដាញន៍សារព័ត៍មាន គេហទំព័រ ប្រ៊ីកឃីងធីវីអនឡាញន៍ឲ្យដឹងថា ពួកគាត់រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្មណ៍យ៉ាងខ្លាំងនៅវេលាម៉ោង១២យប់រហូតដល់ទាបភ្លឺ ព្រោះមានក្បួនឡានជាច្រើនគ្រឿងដឹកឈើ នឹងដឹកគ្រឿងសង្ហារឹម បើកបរក្នុងល្បឿនលឿន ខ្លាំងណាស់ ទើបពួកគាត់រស់នៅគ្មានសេចក្ដីសុខ តែងភ័យខ្លាចជារៀងរាល់ថ្ងៃ។
ជាក់ស្ដែងកាលវេលាម៉ោង៣.៣៥នាទីព្រឹកព្រលឹមថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២២ មានរថយន្តសាំយ៉ុង ២គ្រឿងកំពុងសំរុកដឹកជញ្ជូនអនុផលព្រៃឈើខុសច្បាប់រត់កាត់តាមផ្លូវ៧៣(ផ្លូវឆ្លូង) ខេត្តក្រចេះទៅស្រុកឆ្លូង សំដៅទៅកាន់ដេប៉ូនានាក្នុងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំយ៉ាងសកម្ម បើកក្នុងល្បឿនលឿនខ្លាំងតាមដងផ្លូវ។

យោងតាមប្រភពខ្លះៗ បានឲ្យដឹងថាមេខ្មូតឈើដុះស្លែដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវ៧៣(ឆ្លូង)រូបនេះគឺជាមេឈ្មួញឈើចាស់វស្សា២ទសវត្សរ៍មកហើយដែលត្រូវបានគេស្គាល់ឈ្មោះថា ចែមុំ ប្រចាំខេត្តក្រចេះ ដែលសមត្ថកិច្ចតាមដងផ្លូវ៧៣ មិនហានបង្ក្រាបសោះឡើយ ដោយខ្លបខ្លាច ត្រូវមន្តសណ្ដំនឹងឥទ្ធិពលដុល្លារចែមុំដឹកឈើនោះខ្លាំងណាស់។ បើតាមប្រភពដដែលខាងលើបានបន្តថា មេឈ្មួញឈើចែមុំនេះមានរថយន្តសាំយ៉ុងពណ៍ស២គ្រឿងសម្រាប់ធ្វើចរាចរណ៍ដឹកអនុផលព្រៃឈើខុសច្បាប់យ៉ាងសកម្មពីចំនុះអូគ្រៀង ឆ្លងកាត់មុខអាវុធហត្ថខេត្តក្រចេះ ទៅតាមផ្លូវលេខ ៧៣(ស្រុកឆ្លូង) ឆ្ពោះទៅលក់នៅដេប៉ូស្រុកក្រូចឆ្មារយ៉ាងរលូន។ ប្រភពបន្ថែមថាពេលចែមុំជួបជំនាញម្តងៗ ចែមុំនោះថាខ្លួនបានបង់ខែឲ្យមេធំៗ(មេលើ)ក្នុងខេត្តក្រចេះអស់ហើយ និងមានខ្សែបងប្អនធ្វើព្រះរាជអាជ្ញារងទៀត ផង។

ពលរដ្ឋស្លូតត្រង់រស់នៅមូលដ្ឋាននិងសាធារណះជនទូទៅ ធ្វើដំណើរឆ្លងកាត់ផ្លូវ១ខ្សែនេះ(ផ្លូវ៧៣)បានស្នើសុំសមត្ថកិច្ចជំនាញឈរជើងតាមដងផ្លូវ៧៣ (ឆ្លូង) ជាពិសេសឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាការជាតិ ទប់ស្កាត់ និងបង្ក្រាបបទ​ល្មើសធនធានធម្មជាតិ មេត្តាចាត់កម្លាំងតាមដងផ្លូវ៧៣ (ឆ្លូង)បង្ក្រាបផង ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋនិងរក្សាដើម ឈើទុកជូនកូនចៅជំនាន់ក្រោយៗមើលផងទាន៕
ទំនាក់ទំនងព័ត៍មាននឹងពាណិជ្ជកម្មផ្សេងៗតាមរយះទូរស័ព្ឌលេខ:0883070002!
ដោយ ÷ ពុទ្ធី

វីដែអូ