ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ មែន ភាន់ អាយុ៥៧ឆ្នាំ ដែលមានការសង្ស័យពាក់ព័ន្ធការដុត កាប់រាន ឈូសឆាយ ហ៊ុំព័ទ្ធដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើអូរសំពង់-ភ្នំសេវា
Sat,16 July 2022 (Time 06:58 AM)
ដោយ ៖ (ចំនួនអ្នកអាន: 130នាក់)

កំពង់ធំ៖ កាលពីវេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោក តឹប ញតា នាយអធិការខាងជើងបឹងទន្លេសាប ដឹកនាំកម្លាំងចម្រុះ ដោយមានការចូលរួមលោកប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុកសន្ទុក ក្រោមការសម្របសម្រួលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ។

ជាក់ស្តែង ធ្វើការឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ មែន ភាន់ អាយុ៥៧ឆ្នាំ ដែលមានការសង្ស័យពាក់ព័ន្ធការដុត កាប់រាន ឈូសឆាយ ហ៊ុំព័ទ្ធដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើអូរសំពង់-ភ្នំសេវា ដើម្បីវាតទី យកដីធ្វើកម្មសិទ្ធិ ស្ថិតក្នុងភូមិសាស្រ្តភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

យោងតាមប្រភពសមត្ថកិច្ចអធិការខាងជើងបឹងទន្លេសាបឲ្យដឹងថា ឈ្មោះ មែន ភាន់ នេះខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានចងក្រងសំណុំរឿងទៅតុលាការខេត្តកំពង់ធំ យោងតាមដីកាអម លេខ៥០១ ខរព-កឆ របស់ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ មុខដល់ពេលនេះជននេះ បាននាំបក្សពួកមកសម្អាតដីស្ថានីយ និងយកកូនកៅស៊ូ មកដាក់ក្នុងស្ថានីយ ដោយបង្កើតជាថ្នាលតម្កល់កូនកៅស៊ូចំនួន១០.០០០ដើម ទៅ១៥.០០០ដើម ។

ប្រភពដដែលបន្ថែមទៀតថា បុគ្គលឈ្មោះ មែន ភាន់ និងបក្ខពួក បានកាប់ រាន ដុតឈូសឆាយ និង ហ៊ុមព័ទ្ធដីព្រៃឈើដើម្បីវាតយកដីធ្វើកម្មសិទ្ធិ នៅតំបន់អូរសំពង់ ក្នុងស្ថានីយផ្សព្វផ្សាយ និង ស្ដារព្រៃឈើអូរសំពង់-ភ្នំសេវា អស់ប្រមាណ ជាង៤០ហិតា។

ប្រភពផ្សេងទៀតបានបង្ហើបឱ្យដឹងថាពាក់ព័ន្ធករណីខាងលើនេះគឺមាន អ្នកគាំទ្រនៅពីក្រោយខ្នងបង្អែក ជាបុគ្គលមន្ត្រីនគរបាលផ្នែកសេដ្ឋកិច្ច និង មន្ត្រីកងរាជអាវុធហត្ថផងដែរ ទើបជននេះហ៊ានប្រព្រឹត្តទង្វើល្មើសបែបនេះ។

ទាំងនេះគ្រាន់តែជាប្រភពម្ខាងផ្ដល់ឲ្យតែប៉ុណ្ណោះ ដោយឡែកបច្ចុប្បន្នជនសង្ស័យឈ្មោះ មែន ភាន់ កំពុងយកទៅសាកសួរនៅស្នងការខេត្តកំពង់ធំ ដើម្បី ចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ និង ស្រាវជ្រាវរកបក្សពួកបន្ថែម ដើម្បីឃាត់ខ្លួនតាមនីតិវិធីបន្ត។

គួរបញ្ជាក់ផងដែរក្នុងនោះដកហូតវត្ថុតាងរួមមាន ៖ កូនកៅស៊ូមិនទាន់ដាំ ចំនួនជិត២ពាន់ដើម , គ្រឿងចក្រកែច្នៃជាមធ្យោបាយសម្រាប់បាញ់ថ្នាំ១គ្រឿង , ម៉ាស៊ីនកាត់ស្មៅ១គ្រឿង, ធុងបាញ់ថ្នាំ១ និងវត្ថុតាងមួយចំនួនទៀតផងដែរ។

វីដែអូ