ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
នោះ!កាន់តែខ្លាំងហើយ លោកវរសេនីយ៍ ឯក សាន សុខសីហា ដែលគេស្គា ល់ថា ជាអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងធ្វើព្យុះភ្លៀង លើការងារចរាចរណ៍?
Thu,14 July 2022 (Time 04:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 150នាក់)

តាមប្រភពបានបញ្ជាក់អោយថា លោក សាន សុខសីហា និងបក្ស ពួកម្នាក់ទៀត ដែលគេស្គាល់ ឈ្មោះច្បាស់ថា លោក អ៉ិន សុភ័ក្រ្តវិជ្ជា ជាប្រជាពលរដ្ឋ ធម្មតាម្នាក់សោះតែមា ន សិទ្ធិបញ្ជា ដកនិងដាក់ មន្រ្តីចរា ចរណ៍ ស្រេចតែអំពើរចិត្ត ដឹងថាលោកបានទទួល បទបញ្ជាពីអ្នក ណានោះទេ ។

ហើយថែមទាំងបង្កើត គោលដៅយ៉ាងអនាធិបតេយ្យ ក្នុងគោលបំ ណង ចាប់បង្ខំប្រមូល អ្នករកស៉ីបើក រថយន្តធំៗ និងរថយន្តដទៃទៀត ឲ្យប្រើស្លាក GM និង MD បើរថយន្តណាមិនបិទ ស្លាកសញ្ញាទាំងនេះ មន្ត្រីចរាចរណ៍ នៅរាជធានីភ្នំពេញ និងឃាត់រថយន្ត ទុកនៅកន្លែងបើមិនព្រមបិទស្លាក សញ្ញាទាំងពីនេះទេ ។

ក្រុមអ្នកបើកឡាន បានឱ្យដឹងថា បើពួកគាត់មិនបិទស្លាកសញ្ញា GMនិងMDទេ លោក អ៊ិន សុភវិជ្ជា រាយការណ៍ជូនទៅ លោក សានសុខសីហា ហើយលោក សាន សុខសីហា ក៍បានបញ្ជាឱ្យ កម្លាំងចរាចរតាមគោលដៅ ឃាត់រថយន្ត របស់ពួកគាត់ ហើយនិយាយ ប្រាប់ទៅម្ចាស់រថយន្តថា ឱ្យបិទផ្លាកសញ្ញា GMនិងMD គ្មាននណាឃាត់រថ យន្តទុក នៅនឹងកន្លែងទៀទេ។

ប្រភពបានបន្តទៀតថា ទោះបីជារថយន្តទាំងនោះ ដឹកសំពីងសំពោង យ៉ាងណាក៏ដោយ ឱ្យតែមានស្លាកសញ្ញា MD និង GM ប៉ូលីសចរាចរ ណ៍ ឈរនៅតាម គោលដៅ ធ្វើមិន ដឹង មិនឮអ្វីទាំងអស់ បើអត់មានស្លាកសញ្ញាMDនិងGM ទោះបីជារថយន្តនោះ មានឯកសារត្រឹមត្រូវក៏ដោយ ក៍សមត្ថកិច្ច ចរាចរណ៍ ឈនៅតាមគោលដៅ ត្រូវតែឃាត់រថយ ន្ត មករក្សាទុក នៅនឹងកន្លែង រង់ចាំការចរចាថា បញ្ហាបិទស្លាកសញ្ញា GM និងMD ។

ប្រភពដដែលបានបន្ត ឲ្យដឹងទៀតថាលោក សាន សុខសីហា ដែល គេផ្តល់នាមឲ្យថា ជានាយការិយា ល័យ ចរាចរណ៍ទី២ ហើយរូបលោកបានបញ្ជាឲ្យឃាត់ ខ្លួនអ្នកកាសែត KFN ម្នាក់ដើម្បីយកមក សួរនាំនៅស្នងការដ្ឋាន ដោយពួកគាត់ គ្រាន់ តែឈរ Live ពីសកម្មភាព មន្រ្តីចរាចរណ៍ អនុវត្តច្បាប់ លើសពីគោល ការតែប៉ុណ្ណោះ ហើយគំរាម អ្នកកាសែត ឲ្យធ្វើកិច្ច សន្យាដោយបំពានច្បាប់ទៀតផង។

ប្រភពបានបង្ហើបទាំងអួលដើមកថា ប្រសិនបើថ្នាក់លើ នៅតែបណ្តែត ប ណ្តោយ លោក សាន សុខសីហា និងបក្ខពួក បន្តសកម្មភាពអនាធិប តេយ្យ បែបនេះទៀត មិនដឹងយ៉ាង ណានោះទេ ព្រោះសភាព ចរាចរណ៍ បច្ចុប្បន្នកំពុងតែរញ៉េរញ៉ៃ ។

ក្រុមអ្នកបើកឡាន ទាំងតូចទាំងធំ មួយចំនួន សូមអូននាវ ឲ្យសម្ដេចក្រឡាហោម សរ ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិ បណ្ឌិត នេតសាវឿន អគ្គស្នង ការនគរបាលជាតិ មេត្តាជួយពិនិត្យ មើល មន្ត្រីនគរបាលមួយចំនួន នៅស្នងការ រាជធានីភ្នំពេញ កំពុងតែប្រើសិទ្ធិអំណាច ទៅលើប្រជាពល រដ្ឋ ស្លូតត្រង់រកស៊ី បើកឡានតាមដឹកទំនិញដងផ្លូវ។

សារព័ត៌មានយើង មិនអាចសុំការបំ ភ្លឺពីលោក សាន សុខសីហា បានទេ បញ្ហាការចោទប្រកាន់ របស់ក្រុមអ្នកបើកឡាន ដោយសារអង្គភាពយើងមិនស្គាល់ លេខទូរស័ព្ទរបស់គាត់។ទំនាក់ទំនងព័ត៍មាននឹងពាណិជ្ជកម្មផ្សេងៗលេខទូរស័ព្ឌ:0883070002!

វីដែអូ