ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ទីតាំងល្បែងស៊ីសងជល់មាន់អនឡាញន៍ខុសច្បាប់ក្នុងក្រុងក្រចេះកំពុងពេញនិយម បើកដំណើរការលេងយ៉ាងរលូនគ្មានសមត្ថកិច្ចមូលដ្ឋានណាម្នាក់ហ៊ានបង្ក្រាបទេ!
Wed,13 July 2022 (Time 01:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 243នាក់)

ខេត្តក្រចេះ ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ភ្នាល់ជល់មាន់និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗជាច្រើន តាមប្រព័ន្ធអនឡាញ» «កាសុីណូ អនឡាញ»ស្ថិតនៅរោងកាហ្វេជាប់តារាងបាល់ខេត្តក្រចេះ ភូមិត្រពាំងព្រីងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះកំពុងតែបើកដំណើរការបានយ៉ាងរលូន ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបឡើយ ។

តាមប្រភពព័ត៌មាន ពីពលរដ្ឋនិងអាជីវករនៅជុំវិញតារាងបាល់ ចំណុចខាងលើបានឲ្យដឹងថា «ទីតាំងល្បែងស៊ីសងសងខុសច្បាប់កន្លែង ជល់មាន់កញ្ចក់ទូរទស្សន៍តាមអនឡាញ ខាងលើនេះ កំពុងតែបង្វក់ដល់ពលរដ្ឋខ្មែរឲ្យចូលមកលេងល្បែងភ្នាល់ ដាក់លុយ យ៉ាងគគ្រឹកគគ្រេង ស្រែកហ៊ោកញ្ជៀវខ្លាំងៗដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះឡើយ»។

ចំណែក ឯអាជ្ញាធរ សមត្ថកិច្ចក្នុងមូលដ្ឋានក្រុងក្រចេះ ហាក់បីដូចជាមិនយកចិត្តទុកដាក់ជាមួយការងារសន្តិសុខក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបន្តិចសោះឡើយ (ពោលគឺ)ទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែធ្វើព្យុះភ្លៀងពេញដែនគ្រប់គ្រងរបស់ខ្លួនបែរជាមិនដឹងមិនឮ ។

មហាជនជាច្រើន បានសម្ដែងការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានទីតាំងបនល្បែងខុសច្បាប់ខាងលើដែលបើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋានមកពូពាក់ពូនគ្នាលេងល្បែងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យ ដោយគ្មានការបង្ក្រាបពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ។

មហាជន បានលើកឡើងថា ល្បែងស៊ីសងខុសច្បាប់ខាងលើនេះ គឺជាកន្លែងដើមចមនៃការបង្ករបង្កើត នៃបទល្មើស ជាពិសេស បទល្មើសហិង្សា បទមើលលួច បទល្មើសឆក់ បទល្មើសប្លន់ ហើយនឹងព្រាត់ប្រាស់ប្រពន្ធកូន គឺកើតចេញពីល្បែងនេះឯង ។

ប្រជាពលរដ្ឋ ជាច្រើននាក់លើកឡើងថា៖ ក្រុមអ្នកញៀនល្បែងចូលលេងនៅកន្លែងនោះ គេស្គាល់ភាគច្រើន គឺជាអ្នកធ្វើការ មន្ត្រីរាជការ ជាអ្នកចេះច្បាប់ទម្លាប់ ប៉ុន្តែរោងកាហ្វេភ្នាល់លេងនេះ អត់មានបន្ទប់ទឹក បង្គន់សម្រាប់ អ្នកទាំងនោះ នោមទេ ដល់ពេលរាន់ គឺចូលនោមក្នុងវត្តបច្ឆារទល់មុខ យ៉ាងអត់របៀប ព្រោះទីវត្តអារាមនីមួយៗ ជាទីកន្លែង គោរព សក្ការះបូជា ហើយកន្លែងពួកគេនាំគ្នាទៅនោម ជាទីតាំងតម្កល់អដ្ឋិធាតុ ជាច្រើន ដូច្នេះមិនគួរណា គណះកម្មាការវត្ត និងអាជ្ញាធរមូលដ្ឋាន មើលរំលង គួរតែមានវិធានការទប់ស្កាត់ សកម្មភាព ទាំងនោះជាបន្ទាន់។

ប្រជាពលរដ្ឋស្នើសុំដល់លោក ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ជួយដាស់តឿនដល់មន្ត្រីក្រោមឱវាទចុះបង្ក្រាបល្បែងស៊ីសងខាងលើនេះផងទាន! ។។ទំនាក់ទំនងកម្មវិធីផ្សាយព័ត៍មាននឹងពាណិជ្ជកម្មផ្សេងៗតាមរយះទូរស័ព្ឌលេខ0883070002!

វីដែអូ