ខេត្តកែប :នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ និងក្រុមកីឡាករបាល់ទះ នៃក្លឹបស្នងការនគរបាលខេត្តកែប ចំនួន១១រូប មុននឹងធ្វើដំណើរចេញទៅប្រកួតយកពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញ សម្រាប់ការប្រកួតគឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ពិធីសំណេះសំណាលបានការ អញ្ជើញចូលរួមពីសំណាក លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជននិង កីឡា លោកស្រី អភិបាលក្រុងស្រុក លោកឧត្ដមសេនីយ៍ត្រី តំណាងតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមកីឡាករជាច្រើនរូបទៀត។ ឱកាសក្នុងការជួបសំណេះសំណាលនាពេលនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា ការបង្កើតនូវក្លឹបកីឡាខេត្ដកែប ជាគំនិតផ្ដួចផ្ដើម ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងទស្សនៈវិស័យ វែងឆ្ងាយក្នុងការរួមចំណែកក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជាអោយមានសន្ទុះ និងទទួលបានគុណភាព សុខភាព មិត្តភាព និងការផ្សព្វផ្សាយអំពីវប្បធម៌នៃការស្រឡាញ់ពេញចិត្ដលើកីឡាគ្រប់ប្រភេទ។ ឯកឧត្តមសង្ឃឹមថាកីឡាករទាំងអស់ និងគោរពទៅការវិនិច្ឆ័យរបស់គណ:កម្មការកីឡា ដោយភាពត្រឹមត្រូវ និងត្រូវយកជ័យជំនះក្នុងការប្រកួតជូនខេត្តកែបរបស់យើងអោយបាន។ ជាមួយគ្នា ឯកឧត្តមបណ្ឌិត ក៏បានឧបត្ថម្ភនៅថវិកាផ្ទាល់ខ្លួន ជូនដល់កីឡាករនៃក្លឹបស្នងការនគរបាលខេត្តកែប ចំនួន ៥,០០០,០០០៛ ផងដែរ៕
វីដែអូ