ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ភូមិមេសរប្រចាន់លើ ឣភិវឌ្ឍន៍លឿនរហ័ស ក្លាយជាផ្លូវបេតុង ពលរដ្ឋសប្បាយចិត្តគ្រប់ៗគ្នា
Sat,04 June 2022 (Time 09:59 AM)
ដោយ ៖ (ចំនួនអ្នកអាន: 146នាក់)

ព្រៃវែង៖ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សឃុំមេសរប្រចាន់ ឃើញថា ភូមិមេសរប្រចាន់លើ ដឹកនាំផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត តេង ប៊ុនថុន ប្រធានក្រុមការងារគណបក្សភូមិមេសរប្រចាន់លើ បានផ្លាស់ប្តូរមុខមាត់ថ្មី ដោយប្រែពីផ្លូវភក់ជ្រាំដើរសឹងមិនបាន ក្លាយជាផ្លូវបេតុង ធ្វើអោយប្រជាពលរដ្ឋសប្បាយចិត្តគ្រប់ៗគ្នា ។

ភូមិមួយក្នុងចំណោមភូមិទាំង៧ នៃឃុំមេសរប្រចាន់ គឺ ភូមិមេសរប្រចាន់លើ ស្ថិតនៅឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង នាពេលកន្លងមក ត្រូវបានប្រជាពលរដ្ឋ ធ្លាប់ត្អូញត្អែរប្រាប់ក្រុមអ្នកសារព័ត៌មាន អំពីផលលំបាកនៃផ្លូវបែកភក់ជ្រាំធ្វើដំណើរសឹងមិនបាន ។ ប៉ុន្តែ ក្រោយមានវត្តមាន ឯកឧត្តមបណ្ឌិត តេង ប៊ុនថុន ប្រធានក្រុមការងារគណបក្សភូមិមេសរប្រចាន់លើ និង ក្រុមការងារគណបក្ស ព្រមទាំងការចូលរួមពីប្រជាពលរដ្ឋក្នុងភូមិទាំងអស់ ឃើញថា ភូមិមេសរប្រចាន់លើ លែងដូចពីមុនទៀតហើយ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ មានសភាពប្រសើរជាងមុនលឿនបំផុតមិនគួរអោយជឿ ។

ប្រជាពលរដ្ឋម្នាក់ ថ្លែងប្រាប់អ្នកសារព័ត៌មាន ថា នេះចាត់ទុកជាប្រវត្តិសាស្ត្រ ហើយ ដែលភូមិមេសរប្រចាន់លើ មានផ្លូវបេតុង ប្រើនឹងគេ ខណៈយូរឆ្នាំមកហើយ ក្នុងភូមិ គឺ សុទ្ធតែភក់ជ្រាំ ធ្វើដំណើរដោយថ្មើរជើងសឹងមិនបានឡើយ ។

ពលរដ្ឋ ដដែលបន្តថា ពេលនេះ ខុសប្លែកពីមុនឆ្ងាយណាស់ ដែលផ្លូវបានចាក់បេតុង ព្រះវិហារលាបថ្នាំស្អាត ដោយមានការដឹកនាំពីគណៈពង្រឹងគណបក្សប្រជាជនកម្ពុជា ភូមិមេសរប្រចាន់លើ និង ចូលរួមចេញពីចិត្ត របស់ប្រជាពលរដ្ឋទូទៅក្នុងភូមិតែម្តង ។

លោក ឌុច ធី មេបក្សភូមិមេសរប្រចាន់លើ ថ្លែងប្រាប់ សារព័ត៌មាន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ នេះ ថា ភូមិមេសរប្រចាន់លើ បានរីកចម្រើនយ៉ាងឆាប់រហ័សបំផុត មិននឹកស្មានដល់ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សឃុំមេសរប្រចាន់ និង ឯកឧត្តមបណ្ឌិត តេង ប៊ុនថុន ប្រធានក្រុមការងារគណបក្សភូមិមេសរប្រចាន់លើ និង ក្រុមការងារគណបក្ស ។

លោក ឌុច ធី បន្តថា ប្រជាពលរដ្ឋនៅតែជឿជាក់តែមួយគត់លើគណបក្សប្រជាជនកម្ពុជា និង ប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និង ការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣ ៕

វីដែអូ