ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានខេត្តកែប
Sun,08 May 2022 (Time 11:07 AM)
ដោយ ៖ (ចំនួនអ្នកអាន: 140នាក់)

ខេត្តកែប:ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នេះ​ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ​ ក្រុមប្រឹក្សា ឃុំ​ សង្កាត់ មេភូមិ អនុភូមិ និងជំនួយការភូមិទាំងអស់ទូទាំងខេត្តកែប ដើម្បីពិនិត្យការអនុវត្តតួនាទីភារកិច្ច សមិទ្ធផលការងារ និងបញ្ហាប្រឈមនានា នៅថ្នាក់មូលដ្ឋា​ ន។ ពិធីជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម កែន សត្ថា រដ្ឋលេខធិការទីស្តីការគណៈរដ្ឋមន្ត្រ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្តកែប ឯកឧត្តម ជា ថោយ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ ប៉ែន រឹកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ អនុប្រធាន​ អនុប្រធាន​អចិន្ត្រៃយ៍​​ សមាជិក​ សមាជិកា​ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ឃុំ​ សង្កាត់​ ភូមិ​ ក្រុង​ ស្រុក​ និងខេត្ត​ ផងដែរ ។ ក្នុងពិធីជួបសំណេះសំណាលនាឱកាសនោះ គ្រប់បណ្តាល ឃុំ សង្កាត់ បានរាយការណ៍ពីវឌ្ឍនភាពការងារដែលបានអនុវត្តនាពេលកន្លងមក ទិសដៅការងារ និងបញ្ហាប្រឈមមួយចំនួនផងដែរ។
តាមប្រសាសន៍ស្វាគមរបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបញ្ជាក់ថា កន្លងមកអាជ្ញាធរខេត្តបានយកចិត្តទុក្ខដាក់លើការងារចុះតាមមូលដ្ឋានជួបជាមួយប្រជាពលរដ្ឋ ដើម្បីសម្រួលដោះស្រាយការលំបាកសំណូមពរនានារបស់ប្រជាពលរដ្ឋ និងក្តាប់ជាប់ស្ថានភាពជីវភាព សន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាវិធានការទប់ស្កាត់បទល្មើសផ្សេងៗ នៅមូលដ្ឋាន។ ក្នុងនោះឯកឧត្តមអភិបាលខេត្ត​ បានណែនាំដល់ រដ្ឋបាលក្រុង ស្រុក ឃុំ​ សង្កាត់ ភូមិ យកចិត្តទុកដាក់គ្រប់គ្រងមូលដ្ឋានរបស់ខ្លួន សំដៅ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ បំរើសេវាសាធារណ: លើកកំពស់ជីវភាពរស់នៅជូនប្រជាពរ​ដ្ឋ​ អោយកាន់តែល្អប្រសើថែមទៀត។ ក្រៅពីនេះក៏ត្រូវអប់រំផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋអោយចូលរួម ក្នុងចលនាភូមិ ឃុំមានសុវត្ថិភាព ចូលរួមគោរពច្បាប់ចរាចរណ៍​ ពិសេសជម្រុញប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ត្រៀមឯកសារបំរើការបោះឆ្នោត អោយបានគ្រប់គ្រាន់ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ឯកសារបញ្ជាក់អត្ថសញ្ញាណប័ណ្ណ ជាដើម​ ដើម្បីបម្រេីអោយការបោះឈ្មោះបោះឆ្នោតតាមឆន្ទៈក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំ​ សង្កាត់ សម្រាប់អាណត្តិទី៥ អោយបានគ្រប់គ្នា។
មានប្រសាសន៍ ក្នុងឱកាសជួបសំណេះសំណាល​ ជាមួយអាជ្ញាធរមូលដ្ឋាន​ នាឱកាសនោះ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានថ្លែងការកោតសរសើរ​ ចំពោះសមិទ្ធផលជាផ្លែផ្កាដែលអាជ្ញាធរក្រុង​ ស្រុក ឃុំ​ សង្កាត់សម្រេចបាននាពេលកន្លងមក ដែលបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចបានល្អប្រសើរ។ ឯកឧត្តម​ ទេសរដ្ឋមន្ត្រី​ បន្ថែមថា គោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អាចសម្រេចបាន លុះត្រាអាជ្ញាធរមូលដ្ឋាន ដែលជាអ្នកអនុវត្តផ្ទាល់ ខិតខំប្រឹងប្រែង ពុះពារ ពិសេសលើការងារចុះជាប់មូលដ្ឋាន ប្រជាពលរដ្ឋ ដើម្បី ក្តាប់នូវសំណូមពរ បញ្ហាប្រឈមនានា ហើយរាយការណ៍ជូនថ្នាក់ដឹកនាំ​ ដើម្បីដោះស្រាយអោយបានទាន់ពេលវេលា ។
សូមបញ្ជាក់ថា ពិធីចុះសំណេះសំណាលនេះ ធ្វើឡើងនៅតាមបណ្តាឃុំសង្កាត់ទាំង៥ របស់ខេត្តកែប​ ដោយក្នុងនោះ បានផ្តល់សំភារៈជូនក្នុងមួយឃុំ សង្កាត់ អង្ករ ១តោន ជេលលាងដៃ ៥០០ដប់ និងថវិកា ៣ លានរៀល បន្ទាប់ពីនេះប្រតិភូថ្នាក់ដឹកនាំ បានបន្តអញ្ជើញចុះជួបសំណេះសំណាល ប្រជាការពារ ទូទាំងស្រុកដំណាក់ចង្អើរ និងនាំយកអំណោយ ដែលបានឧបត្ថម្ភដោយ ឯកឧត្តម ជា ថោយ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដល់ប្រជាការពារ ក្នុងម្នាក់ អង្ក១បាវ អាវប្រជាការពារម្នាក់មួយឈុត និងថវិការ៤ម៉ឺនរៀល និងបានឧបត្ថមដល់ កងកំលាំងទាំងបី ក្នុងមួយអង្គភាព ៥០ម៉ឺនរៀល ជូនដល់រដ្ឋបាលស្រុកដំណាក់ចង្អេីរ១លានរៀល អង្ករ​ ១តោន និងថវិកា ៥លានរៀល៕

វីដែអូ