ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ច្រកអន្តរជាតិ អូរស្មាច់បើកដំណើការធម្មតាវិញហើយ
Sat,07 May 2022 (Time 12:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 167នាក់)

ខេត្តឧត្ដរមានជ័យ​ ៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរស្មាច់បានបើកដំណើរការ​ជាផ្លូវ​ការឡើងវិញ​ ដោយអាចឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​-ថៃឆ្លងកាត់បានជាធម្មតា ដោយត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន បន្ទាប់ពីការឯកភាពពីឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នៃព្រះរាជាណាចក្រ​កម្ពុជា​ និងឯកឧត្ដម ស៊ុវ៉ៈផុង គិទិផាត់ភិប៊ូន អភិបាលខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃ។

ការបើកដំណើរការចេញចូលច្រកអន្តរជាតិអូរស្មាច់ឡើងវិញនេះ ភាគីថៃតម្រូវឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ប្រទេសថៃ ចំពោះអ្នកកាន់កាន់លិខិតឆ្លងដែន (ប៉ាស្ព័រ) តម្រូវឱ្យមានលិខិតថៃឡង់ផាស (Thailand Pass) ប័ណ្ណធានារ៉ាប់រងសុខភាព និងប័ណ្ណចាក់វ៉ាក់សាំងគ្រប់ដូសត្រឹមត្រូវ អាចដើរពេញប្រទេសថៃ ចំណែកប្រជាពលរដ្ឋដែលប្រើប័ណ្ណព្រំដែន (Border Pass) អាចស្នាក់ប្រទេសថៃបានចំនួន៣ថ្ងៃ និងមានប័ណ្ណចាក់វ៉ាក់សាំងគ្រប់ដូសផងដែរ។

ជាមួយគ្នានេះឯកឧត្ដម ប៉ែន កុសល្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ ដែលមិនមានប័ណ្ណព្រំដែន (Border Pass) អាចទំនាក់ទំនងធ្វើនៅស្នាក់ការត្រួតពិនិត្យច្រកព្រំដែនអូរស្មាច់បាន ចៀសវាងកុំឱ្យចំណាយពេលវេលាទៅធ្វើនៅច្រកចេញចូលតែមួយសាលាខេត្តឧត្តរមានជ័យ៕ពុទ្ធីព័ត៍មាន ប្រ៊ីកឃីង

វីដែអូ