ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ព័ត៌មានថ្មីបំផុត ការ​ជម្លៀស​ជន​ស៊ីវិល​ក្នុង​ក្រុង Mariupol ចាប់ផ្តើម​ឡើងវិញ ក្រោយ​ខកខាន​ដោយសារ​ការបាញ់​ផ្លោង​របស់​រុស្ស៊ី​ | ការ​ជម្លៀស​ជន​ស៊ីវិល​ក្នុង​ក្រុង Mariupol ចាប់ផ្តើម​ឡើងវិញ ក្រោយ​ខកខាន​ដោយសារ​ការបាញ់​ផ្លោង​របស់​រុស្ស៊ី​
Fri,06 May 2022 (Time 09:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 151នាក់)

គៀវ ​៖ អភិបាលក្រុង Donetsk លោក Pavlo Kyrylenko បាន​ឲ្យ​ដឹងថា ក្បួន​រថយន្តក្រុង បាន​បន្ត​ចាក​ចេញពី​ទីក្រុង​កំពុងផែ Mariupol នៅ​ថ្ងៃ​ពុធ​នេះ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សារព័ត៌មាន ALJAZEERA ។​

លោក Kyrylenko បាន​និយាយថា រថយន្តក្រុង ចាប់ផ្ដើម​ធ្វ​ដំណើរ​ចាក​ចេញពី​ក្រុង Mariupol ទៅកាន់​ទីក្រុង Zaporizhzhia ដែល​កំពុងស្ថិត​ក្រោម​កា​រ​គ្រប់គ្រង​របស់​អ៊ុយ​ក្រែ​ន​។

លោក មិនបាន​បញ្ជាក់​ច្បាស់​ថា តើ​ជន​ស៊ីវិល​ចំនួន​ប៉ុន្មាន​នាក់​បន្ថែមទៀត​ត្រូវបាន​ជម្លៀស​ចេញពី​រោងចក្រ​ដែក Azovstal ដែលជា​តំបន់​កំពុង​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​កងកម្លាំង​រុស្ស៊ី ៕

វីដែអូ