ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោក​អ៊ូង ​មករា នាយក​គ្រប់គ្រង​គេ​ហ ទំព័រ ខេ​ម​បូឌា​ប៉ុស្តិ៍​យកអំណោយជូន​លោក ​ស៊ុង ​វាសនា ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​
Tue,31 May 2022 (Time 03:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 167នាក់)

ខេត្ត​កំពត ៖ ​នៅ​ព្រឹក​ថ្ងៃទី 31 ខែ ឧសភា ឆ្នាំ 2022 ខ្ញុំបាទ អ៊ួ​ង មករា (​ហៅ​អ៊ួង វ៉ឹ​ង​) នា យក​គ្រប់គ្រង គេហទំព័រ ខេ​ម​បូឌា​ប៉ុស្តិ៍​និង ជា​អនុ ប្រធាន សមាគមន៍ AEMSJ (​អេអុី​អឹម​អេស​ជេ​) តំណាង ឯកឧត្តម បណ្ឌិត ម៉េង សោភ័ណ ប្រធាន សមាគម ន៍ នាំ​យក​សម្ភារៈ​មួយ​ចំ នួន ជូន​ដល់​លោ ក ស៊ុង វាសនា ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ​ភ្នាក់ងារ​គេហទំព័រ ខេ​ម​បូឌា​ប៉ុស្តិ៍ បច្ចុប្បន្ន​កំពុងតែ​សំរាក​ព្យាបាល នៅ​ភូមិ​អូរ​ស្លែង ដំណាក់​កន្ទួត​ខាងជើង កំពង់ត្រាច កំពត អី​ឡូ​វ​រូបគាត់ កំពុងតែ​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា លោក ស៊ុង វាសនា ជា​ភ្នាក់ងារ របស់​អង្គភាព ខេ​ម​បូឌា​ប៉ុស្តិ៍ តាំងពី​ឆ្នាំ 2000 មកដល់​បច្ចុប្បន្ន​នេះ លោក ស៊ុង វាសនា មាន​ស្រុកកំណើត នៅ​ភូមិ កំភុន ឃុំ កំភុន ស្រុក សេ​សាន ខេ​ត ស្ទឹងត្រែង​។​
​ឯកឧត្តម បណ្ឌិត ម៉េង​សុភ័ណ្ឌ ប្រធាន សមាគមន៍ ក៏​បាន​អំពាវនាវ ដល់​សហការី និង​សមាជិក របស់​សមាគមន៍ ដើម្បី​ជួយ ឧបត្ថម្ភ ដល់​ក្រុមការងារ កំពុង​ធ្លាក់​ខ្លួន​ឈឺ​។​

​នេះ​គឺជា​ទឹកចិត្ត របស់​ប្រធាន​សមាគមន៍ លោក​តែងតែ យកចិត្តទុកដាក់ ទៅណា​ក្រុមការងារ​និង​សមាជិក​សមាជិកា​របស់ សមាគមន៍ ទីណា​មាន​បញ្ហា ខាង​ស​មាគ មន៍ តែងតែ​ឲ្យជួយ រក​ដំណោះស្រាយ​និង​ដោះស្រាយ ជូន​ដល់​ភ្នាក់ងារ និង សមាជិ ក សមាជិកា គ្រប់ពេលវេលា ៕

វីដែអូ