ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
វង់ល្បែងស៊ីសង ជល់មាន់ដ៍គគ្រឹកគគ្រេងនៅស្រុកបាគងបើកដំណើការបានយ៉ាងរលូន សមត្ថកិច្ចមិនបង្ក្រាប?
Thu,26 May 2022 (Time 09:14 AM)
ដោយ ៖ (ចំនួនអ្នកអាន: 166នាក់)

ខេត្តសៀមរាប:

មានសេចក្ដីរាយការណ៍បានបង្ហើប ឲ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ មកថា សង្វៀនដ៍គគ្រឹកគគ្រេងមួយកន្លែង គឺបានប្តូរទីតាំងពីក្រុងសៀមរាប មកបង្កើតទីតាំងថ្មីស្ថិតក្នុងភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគងនេះបានរយ:ពេល២ទៅ៣ថ្ងៃហើយដោយទីតាំងចាស់បើកលេងមិនចំណេញហើយក៏មានអ្នកសារព័ត៌មានចុះផ្សាយច្រើនពេកទើបសំរេចប្តូរមកទីតាំងថ្មីវិញ។

ទាក់ទិនរឿងបនល្បែងល្មើសច្បាប់ខាងលើមានមតិលើកឡើងពីមហាជនជាច្រើនហើយជាពិសេសពលរដ្ឋដែលរស់នៅមូលដ្ឋានខាងលើនោះ បានសំដែងនូវក្ដីកង្វល់ការព្រួយបារម្មណ៍អំពីសេចក្តីសុខ សុវត្ថិភាព ក្នុងការរស់នៅរបស់ពួកគាត់ ដោយពួកគាត់គិតថា បើទីតាំងណាមួយមានបើកល្បែងស៊ីសងមិនយូរទេ តំបន់នោះនឹងអាចកើតមានអំពើរចោរកម្មផ្សេងៗជាក់ជាមិនខាន ជាពិសេសអំពើរហិង្សាក្នុងគ្រួសារតែម្តង។

ជុំវិញករណីល្បែងស៊ីសងខាងលើនេះអង្គភាពសារព័ត៌មាន យ៉ាងច្រើនក៏បានរាយការណ៍ជូនទៅលោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគងដែរ ប៉ុន្តែលោកអធិការបានសួរមកអ្នកសារព័ត៌មានវិញថា សុំលេខអ្នកផ្តល់ព័ត៌មានមកដើម្បីគាត់នឹងសុំសហការដើម្បីចុះបង្ក្រាប ។

ប្រជាពលរដ្ឋស្លូតត្រង់រស់នៅក្នុងមូលដ្ឋានស្រុកបាគងនៃខេត្តសៀមរាបស្នើរសុំ សំណូមដល់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តសៀមរាបសូមមេត្តាចាត់វិធានការទប់ស្កាត់នឹងបង្ក្រាបនៅទីតាំងល្បែងស៊ីសងខាងលើនេះផងទានដើម្បីពួកគាត់រស់នៅមានសេចក្ដីសុខ ប្រកបរបត្រឹមត្រូវក្នុងជីវភាពគ្រួសារនឹងរក្សាបាននូវ សណ្ដាប់ធ្នាប់ សុខសុវត្ថិភាព ៕ទំនាក់ទំនងព័ត៍មាននឹងពាណិជ្ជកម្មផ្សេងៗតាមរយះលេខ0883070002!

វីដែអូ