ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២
Mon,02 May 2022 (Time 07:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 132នាក់)

ខេត្តកែប,មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ នៅក្នុងបរិវេណរោងចក្រ កៃយ៉ាងស៊ីនស៊ូ ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប និងបានការអញ្ជើញចូលរួមពីសំណាក​ ឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្តកែប ឯកឧត្តម​ លោកជំទាវ​ ប្រធាន​ អនុប្រធាន​ សមាជិក​ សមាជិកា​ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ ភូមិ​ ឃុំ​ សង្កាត់​ ក្រុង​ ស្រុក​ និងខេត្ត និងបងប្អូន​ កម្មករ កម្មការិនី​ សរុបចំនួន ២៥៦នាក់។
លោក ស្រី សាម៉ន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប​ មានរបាយការណ៍ថា តាមការពិនិត្យលើស្ថិតិ​ ស្តីពី​ ចំនួនសហគ្រាស គ្រឹះស្ថាន និងចំនួនកម្មករនិយោជិត ត្រឹមខែមេសា ឆ្នាំ២០២២ ខេត្តកែប​ មានសហគ្រាស គ្រឹះស្ថានសរុប ១៤៦ មានកម្មករនិយោជិត សរុប១,៩៣០នាក់ ក្នុងនោះមានផ្នែក វាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងចំនួន ០២ គ្រឹះស្ថាន មានកម្មករនិយោជិតចំនួន ៦៧៩នាក់ ស្រី ៦០៧នាក់។
សហគ្រាសក្រៅពីកាត់ដេរ និងផលិតស្បែកជើងចំនួន ១៤៤ មានកម្មករនិយោជិតសរុបចំនួន ១,២៥១នាក់ ស្រី ៥៨៩នាក់ ផ្នែកសំណង់ ០៦សហគ្រាស មានកម្មករនិយោជិត ១៤៤នាក់ ស្រី៤២នាក់ ផ្នែកសេវាកម្សាន្ត ៨៩ គ្រឹះស្ថាន មានកម្មករនិយោជិត៦៧៤នាក់ ស្រី ៣៧៧នាក់ និងផ្នែកផ្សេងៗមាន ៤៩គ្រឹះស្ថាន មានកម្មករនិយោជិត ៤៣៣នាក់ ស្រី១៧០នាក់។
លោកបានបន្តថា ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមបណ្ឌិត​ អភិបាលខេត្តកែប មន្ទីរបានសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងរដ្ឋបាលស្រុកដំណាក់ចង្អើរ​ ចុះសម្របសម្រួលធ្វើតេស្តជំងឺកូវីដ១៩ ដល់កម្មករនិយោជិត​ សាខារោងចក្រផលិតគ្រឿងបន្សំស្បែកជើងចំនួន ២កន្លែង ចូវអ៊ីស៊ូ និងកៃយ៉ាងស៊ិនស៊ូ ដែលមានកម្មករ កម្មការិនីចំនួន ៣៦៥នាក់ ស្រី ៣២៣នាក់ លទ្ធផលវិជ្ជមានចំនួន ០៧នាក់ ហេីយត្រូវបានព្យាបាលដោយយកចិត្តទុកដាក់ពីសំណាកក្រុមគ្រូពេទ្យ។
ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ នាពេលនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់កម្មករនិយោជិត​ ថា ទិវាពលកម្មអន្តរជាតិ ១​ ឧសភា នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្វធ្វេីឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍​ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន បើទោះបីប្រទេសកម្ពុជា និងប្រទេសនានានៅក្នុងសកលលោក កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មី​ អូមីក្រុង នេះក្ដី​ ក៏កម្ពុជានៅតែបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​ ប្រភេទថ្មីនេះ និងនៅតែបន្តអោយមានការរៀបចំរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាបជាក់ស្តែង។
បច្ចុប្បន្នរាជរដ្ឋាភិបាល បាននិងកំពុងខិតខំអនុវត្តបានដោយជោគជ័យនូវយុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល​ រួមទាំងគោលនយោបាយអាទិភាពសំខាន់ៗ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍន៍ និងបង្កើតការងារសមរម្យជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម​ នៅកម្ពុជា ឆ្នាំ២០១៥ - ២០២៥,​ គោលនយោបាយជាតិ​ ស្តីពី​ មុខរបរ និងការងារ ឆ្នាំ២០១៥ - ២០២៥,​គោលនយោបាយជាតិ​ ស្តីពី​ ការអប់រំបណ្តុះបណ្តាលបច្ចេទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧ - ២០២៥ និងការអនុវត្តនូវការកែទម្រង់មុតស្រួច ក្រោមអភិក្រមៈ​ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវៈកាត់ និងបាវចនាៈ​ កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ​ ក្នុងស្មារតីឯករាជ្យ។
មានប្រសាសន៍សំណេះសំណាល​ នាឱកាសនោះ​ ឯកឧត្តម ជិន ប៊ុនស៊ាន បានលេីកឡេីងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ពេញផ្ទៃប្រទេស រួមមាន ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គម ការកសាងធនធានមនុស្ស ផ្លូវថ្នល់ អគ្គសនី ទឹកស្អាត សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា ផ្សារលក់ដូរ និងការយកចិត្តទុកដាក់អភិវឌ្ឍន៍លើផ្នែកផ្សេងៗទៀត។
ឆ្លៀតក្នុងឳកាសនេះដែរ ឯកឧត្តម ជិន ប៊ុនស៊ាន បានផ្តាំផ្តើរដល់បងប្អូនកម្មករ កម្មការិនីដូចខាងក្រោម៖
១/ត្រូវខិតខំថែរក្សាសុខភាពអោយបានល្អ និងត្រូវចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទាំងដូសមូលដ្ឋាន ដូសជំរុញ និងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ។

វីដែអូ