ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ទីតាំងល្បែងស៊ីសងខុសច្បាប់ដុះស្លែមួយកន្លែងនៅក្នុងសង្កាត់បឹងសាឡាងកំពុងបើកដំណើរការយ៉ាងរលូនគ្មានសមត្ថកិច្ចមូលដ្ឋានណាម្នាក់ហ៊ានបង្ក្រាបទេ
Wed,18 May 2022 (Time 02:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 181នាក់)

ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បៀ) (ភ្នាល់ជល់មាន់តាមអនឡាញន៍ )ស្ថិតនៅច្រកផ្លូវទាល់ជាប់ផ្ទះសិប្បកម្មផ្សារដែក ជិត ច្រមុះប៉ុស្ដិ៍រដ្ឋបាលបឹងសាឡាង ខណ្ឌទួលគោក កំពុងតែបើកដំណើរការបានយ៉ាងរលូន ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបឡើយ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា «ទីតាំងបនល្បែងស៊ីសងសងខុសច្បាប់ដុះស្លែមួយកន្លែងតាមអនឡាញ ខាងលើនេះ កំពុងតែបង្វក់ដល់ពលរដ្ឋខ្មែរឲ្យចូលមកលេងល្បែងភ្នាល់ ដាក់លុយ យ៉ាងគគ្រឹកគគ្រេង ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះឡើយ»។

ចំណែកឯលោក ដូ មេប៉ុស្ដិ៍ប៉ូលីសបឹងសាឡាង ហាក់បីដូចជាមិនយកចិត្តទុកដាក់ជាមួយការងារសន្តិសុខក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបន្តិចសោះឡើយ (ពោលគឺ)ទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែធ្វើព្យុះភ្លៀងពេញដែនគ្រប់គ្រងរបស់ខ្លួនបែរជាធ្វើមិនដឹងមិនឮ ។

មហាជនជាច្រើន បានសម្ដែងការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានទីតាំងបនល្បែងខុសច្បាប់ខាងលើដែលបើកទទួលភ្ញៀវ ចូលពីគ្រប់មជ្ឈដ្ឋានមកពពាក់ពពូនគ្នាលេងល្បែងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យ ដោយគ្មានការបង្ក្រាបពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ។

មហាជន បានលើកឡើងថា ល្បែងស៊ីសងខុសច្បាប់ខាងលើនេះ គឺជាដើមចមនៃការបង្ករបង្កើត នៃបទល្មើស ជាពិសេស បទល្មើសហិង្សា បទល្មើសលួច បទល្មើសឆក់ បទល្មើសប្លន់ ហើយនឹងព្រាត់ប្រាស់ប្រពន្ធកូន គឺកើតចេញពីល្បែងសុីសងនេះឯង ។

ប្រជាពលរដ្ឋ ស្លូតត្រង់រស់នៅក្នុងមូលដ្ឋានសង្កាត់បឹងសាឡាងជាច្រើននាក់សង្ឃឹមថា៖ លោក វរសេនីយ៍ឯក សុខ ហេងអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ជួយដាស់តឿនដល់មន្ត្រីក្រោមឱវាទចុះបង្ក្រាបល្បែងសុីសងដុះស្លែខុសច្បាប់នឹងចាត់វិធានការបង្ក្រាបបទល្មើសខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព តាមច្បាប់ប្រទេសកំណត់ ។។ទំនាក់ទំនងព័ត៍មាននឹងពាណិជ្ជកម្មផ្សេងៗ តាមរយះទូរស័ព្ឌលេខ:0883070002!

វីដែអូ