មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កំពុងបញ្ជូនអាវុធនុយក្លេអ៊ែរទៅជិតព្រំដែនជាមួយប្រទេសហ្វាំងឡង់ ខណះការបញ្ជូននេះ កើតឡើង បន្ទាប់ពីរដ្ឋ Nordic ប្រកាសចេតនាចង់ចូលរួមជាមួយអង្គការណាតូ។ចេតនារបស់រដ្ឋាភិបាលទីក្រុង ហែលស៊ីនគី ក្នុងការចូលរួមជាសមាជិកអង្គការ ណាតូ គឺជាទង្វើដែលប្រធានាធិបតីរុស្ស៊ី លោក ពូទីន មិនគាំទ្រ និងប្រឆាំងពេញទំហឹង។ ទន្ទឹមនោះ ទូរទស្សន៍រដ្ឋរុស្ស៊ី ធ្លាប់បានផ្សាយថា ទីក្រុងមូស្គូ នឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរទៅជិតព្រំដែនអឺរ៉ុបរបស់ខ្លួន ប្រសិនបើប្រទេស Nordic ដូចជា ហ្វាំងឡង់ និងស៊ុយអែត បង្កើតមូលដ្ឋានយោធាលើទឹកដីរបស់ពួកគេ។ជាមួយគ្នានោះ លោក ពូទីន ក៏បាននិយាយផងដែរថា ប្រទេសទាំង ២ នឹងប្រឈមមុខផលវិបាក ប្រសិនបើពួកគេ ធ្វើឲ្យស្ថានភាពនៅអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរ។សូមជម្រាបថា កាលពីថ្ងៃអាទិត្យ ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានបញ្ជាក់ពីចេតនារបស់ពួកគេក្នុងការចូលរួមជាសមាជិកអង្គការណាតូ ដោយចង់ផ្លាស់ប្តូរគោលនយោបាយការបរទេសជាប្រវត្តិសាស្ត្រ ដោយសារវិបត្តិនៅអ៊ុយក្រែន៕
វីដែអូ