ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែក នូវកាតាប​ និងសម្ភារៈសិក្សានៃគម្រោងកញ្ចប់(Panda)សរុបចំនួន ១,១៣៤កញ្ចប់ ដល់សិស្សានុសិស្ស​ ក្នុងសាលាបឋមសិក្សាចំនួន ៥ ស្ថិតក្នុងខេត្តកែប
Tue,05 April 2022 (Time 01:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 139នាក់)

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែក នូវកាតាប​ និងសម្ភារៈសិក្សានៃគម្រោងកញ្ចប់(Panda)សរុបចំនួន ១,១៣៤កញ្ចប់ ដល់សិស្សានុសិស្ស​ ក្នុងសាលាបឋមសិក្សាចំនួន ៥ ស្ថិតក្នុងខេត្តកែប ដែលប្រព្រឹត្តឡេីងនៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅសាលាបឋមសិក្សាអូក្រសារ ស្ថិតនៅសង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប។
​ លោក​ ងួន ចន័្ទសុជាតា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត មានរបាយការណ៍ថា សាលាបឋមសិក្សាទូទាំងខេត្តកែប​ មានចំនួន ២២សាលា ចែកជា ៦កម្រងសាលា មានថ្នាក់រៀនសរុបចំនួន ១៩៥ថ្នាក់ មានសិស្សសរុប៦,០០៣នាក់ ស្រី២,៩០០នាក់ និងមានបុគ្គលិកអប់រំសរុប ២៨០នាក់ ស្រី ១៤១នាក់ ក្នុងបឋមសិក្សារដ្ឋមានថ្នាក់រៀនសរុបចំនួន១៨៣ថ្នាក់ មានសិស្សសរុប ៥,៤៨១នាក់ ស្រី២,៦២១នាក់ និងមានបុគ្គលិកអប់រំសរុបចំនួន ២៦០នាក់ ស្រី១៣០នាក់ ចំពោះសាលាឯកជនមាន១កន្លែង មានថ្នាក់រៀនសរុប១១ថ្នាក់ មានសិស្សសរុបចំនួន ៥២២នាក់ ស្រី ២៧៩នាក់ និងមានបុគ្គលិក បង្រៀនសរុបចំនួន ១៧នាក់ ស្រី ១១នាក់។
​ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ ថ្លែងអំណរគុណ ដល់មូលនិធិចិនកាត់បន្ថយភាពក្រីក្រ តាមរយៈ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានចូលរួមលើកស្ទួយវិស័យអប់រំនៅក្នុងខេត្តកែប ក្នុងការឧបត្ថម្ភគាំទ្រ ជាសម្ភារៈសិក្សាដល់ក្មួយៗ​ សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត មិនមានលទ្ធភាពទិញសម្ភារៈសម្រាប់សិក្សា។ ឯកឧត្តម​ បន្តថា ក្រោយពីទទួលបានសុខសន្តិភាព ខេត្តកែប មានការរីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងវិស័យអប់រំ សាលារៀនបានរីកដុះដាលគ្រប់ទីកន្លែង ងាយស្រួលដល់សិស្សានុសិស្សបានសិក្សារៀនសូត្រ ទាំងអស់នេះគឺស្ថិតក្រោមការដឹកនាំគោលនយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង​ ដែលលោកបានខិតខំប្រឹងប្រែងរាល់ការលំបាក​ ដើម្បីធានាអោយបាននៅស្ថិរភាព សន្តិភាព ក្នុងប្រទេសកម្ពុជាទាំងមូល ។
​ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) មានប្រសាសន៍ថា កាតាបនិងសម្ភារៈសិក្សាទាំងនេះ ជាការឧបត្ថម្ភពីក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុន លក់សម្ភារៈ onlineធំជាងគេនៅប្រទេសចិន ដែលបានឧបត្ថម្ភ​ កាតាប និងសម្ភារៈសិក្សាតាមរយៈមូលនិធិចិន​ ដើម្បីកាត់បន្ថយភាពក្រីក្រ ផ្តល់ជូន វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស)​ ដើម្បីចែកជូនដល់សិស្សានុសិស្សនៅតាមសាលារៀននៅតំបន់ដាច់ស្រយាល​ និងជួបការលំបាក នេះគឺជាការចូលរួមចំណែកមួយផ្នែកក្នុងការសម្រាលដល់ការចំណាយថវិការបស់អាណាព្យាបាលសិស្សក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។
​ ឯកឧត្តមបន្តថា ដោយមានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល​ និងអង្គការសង្គមស៊ីវិល(វ.ស.ស)​ បាននិងកំពុងខិតខំកៀរគរជំនួយឧបត្ថម្ភពីដៃគូសហប្រតិបត្តិការជាតិ​ និងអន្តរជាតិ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
​ ឯកឧត្តមបានដាស់តឿនដល់ក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹង ដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ​ ពិតណាស់ការខិតខំប្រឹងប្រែង តែងតែទទួលបានជោគជ័យ ហើយគ្មានជោគជ័យណា កើតចេញពីការមិនខិតខំប្រឹងប្រែងនោះទេ ដូច្នេះក្មួយៗសិស្សានុសិស្ស ត្រូវតែខិតខំប្រឹងប្រែង ក្រេបយកចំណេះដឹង ពិសេសត្រូវមានការសិក្សារៀនសូត្រ ស្រាវជ្រាវ មេរៀនតាមប្រព័ន្ធ អុីនធឺណេត ដែលជាចំណេះដឹងបន្ថែម ។
​ ជាមួយគ្នានេះ​ ឯកឧត្តម ក៏បានជម្រុញណែនាំដល់ក្មួយៗជាសិស្សានុសិស្សត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វេីអនាម័យឲ្យបានជាប្រចាំមុនពេល ឬក្រោយពេលប៉ះពាល់សត្វ ឬរបស់របរអ្វីមួយ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល សម្លាប់មេរោគ ត្រូវពាក់ម៉ាស់ នឹងត្រូវមានគម្លាតពីគ្នា ដើម្បីការពារពីការឆ្លងជំងឺកូវីដ-១៩៕

វីដែអូ