ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ខេត្តកែប បានរៀបចំពិធី​ ផ្សព្វផ្សាយដាក់អោយប្រើប្រាស់នូវផែនការទីផ្សារទេសចរណ៍​ ឆ្នាំ២០២១-២០២៥
Thu,28 April 2022 (Time 03:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 140នាក់)

នៅសាលា​ខេត្ត​កែប​ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២! នៅ មន្ទីរទេសចរណ៍ខេត្តកែប បានរៀបចំពិធី​ ផ្សព្វផ្សាយដាក់អោយប្រើប្រាស់នូវផែនការទីផ្សារទេសចរណ៍ខេត្តកែប​ ឆ្នាំ២០២១-២០២៥ នៅសាលប្រជុំតូចសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សុខ សុគុណ អគ្គនាយករង (ផ.អ.ស.អ )និងជាប្រធានចាត់ចែងគម្រោង នៃក្រសួងទេសចរណ៍​ លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពី​សំណាក​ លោកឧត្ដមសេនីយ៍​ វរ:សេនីយ៍​ តំណាង​កងកម្លាំងទាំងបី​ ប្រធាន​ អនុប្រធាន​ មន្ទីរ​អង្គភាពពាក់ព័ន្ធ​ អភិបាល​ អភិបាលរងក្រុង​ ស្រុក​ និងមន្ត្រី​រាជការ​ នៃមន្ទីរទេសចរណ៍​ ផងដែរ។
​ លោកស្រី អ៊ុល ភីរុណ អភិបាល​រងខេត្ត​កែបបាន មានប្រសាសន៍ថា ផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះ និងដើរតួជាផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើទីផ្សារទេសចរណ៍ ក្នុងរយៈ ពេល៥ឆ្នាំ ប្រកបដោយទស្សនៈវែងឆ្ងាយ ដើម្បីចង្អុលបង្ហាញ និងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញទីផ្សារទេសចរណ៍ដែលមានគុណភាព និងមានសក្តានុពល សម្រាប់ទេសចរលំដាប់ខ្ពស់ ទេសចរវ័យចំណាស់ ចូលនិវត្តន៍ និងទេសចរធ្វើដំណើរជាលក្ខណ:គ្រួសារ។
ជាការពិតណាស់ ផែនការទីផ្សារទេសចរណ៍ខេត្តកែប ២០២១-២០២៥នេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយបានអនុលោមតាមផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មនៅខេត្តកែប ឆ្នាំ២០២១-២០២៥ ជាពិសេស ការចូលរួមចំណែកប្រែក្លាយខេត្តកែបឱ្យទៅជា គោលដៅទេសចរណ៍លម្ហែកម្រិតខ្ពស់ និងទេសចរពិសេស ដ៏មានប្រជាប្រិយភាពមួយនៅកម្ពុជា និងពិភពលោក ក្នុងពេលដែលពិភពលោកក៏ដូចជាកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ដល់វិស័យទេសចរណ៍ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
​ ឯកឧត្តម សុខ សុគុណ បានបញ្ជាក់បន្ថែមថា វិស័យទេសចរណ៍បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅខេត្តកែប ក៏ដូចជានៅកម្ពុជា តាមរយៈការផ្តល់ឳកាសការងារនឹងអាជីវកម្មនានាក្នុងវិស័យទេសចរណ៍ ហើយផែនការទីផ្សារទេសចរណ៍ខេត្តកែប (២០២១-២០២៥) នឹងរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យទេសចរណ៍ តាមរយៈការ បង្កើតយុទ្ធនាការ និងកម្មវិធីផ្សព្វផ្សាយធនធាន សក្តានុពល ផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍សំខាន់ៗក្នុងខេត្ត ឱ្យបានទៅដល់ទីផ្សារគោលដៅ ដោយប្រើប្រាស់នូវ ប្រព័ន្ធទីផ្សារឌីជីថល ប្រកបដោយផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
​ ឯកឧត្តម​ សុខ​ សុគុណ​ ក៏សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមគាំទ្រ និងសហការអនុវត្តផែនការទីផ្សារទេសចរណ៍នេះ អោយបានខ្ជាប់ខ្ជួនតាមតួនាទី និងភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ដើម្បីរួមគ្នាសម្រេចអោយបាននូ
វចក្ខុវិស័យគោលបំណង និងគោលដៅយុទ្ធសាស្រ្ត និងសកម្មភាពអាទិភាពដែលបានកំណត់ក្នុងផែនការទីផ្សារទេសចរណ៍ខេត្តកែប ប្រកបដោយចិរភាព បរិយាបន្ន​ និងការទទួលខុសត្រូវផងដែរ៕

វីដែអូ