ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោកភូ លិអភិបាលរងខេត្តកែប ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយជាថវិការ សម្ភារៈផ្សេងៗ ជូនដល់ក្មួយៗកុមារកំព្រាដែលរស់នៅក្នុង​ មណ្ឌលកុមារកំព្រាខេត្តកែប
Sun,24 April 2022 (Time 09:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 128នាក់)

#ខេត្តកែប,នៅព្រឹក​ថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២ នេះ​ លោក ភូ​ លិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ​ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោក​ តាន់ ស៊ុនស៑ា អគ្គនាយកក្រុមហ៊ុន Young Sia Real Estate (Cambodia Co,ltd) បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយជាថវិការ សម្ភារៈផ្សេងៗ ជូនដល់ក្មួយៗកុមារកំព្រាដែលរស់នៅក្នុង​ មណ្ឌលកុមារកំព្រាខេត្តកែប។
​ សម្ភារ:​ និងថវិកា​ ដែលបានផ្ដល់ជូន​ មណ្ឌលកុមារកំព្រានាឱកាសនោះ​ រួមមាន សម្ភារៈដូចជា:
កង់​ចំនួន​ ១០គ្រឿង,​ ទឹកសុទ្ធ ៥០កេះ,​ កាតាប ៥០,​ សៀវភៅ ១០០ក្បាល, ប៊ិច ១០០ដើម,​ ខ្មៅដៃ ៥០, បន្ទាត់៥០,​ ជ័រលុប ៥០, សាប៊ូលាងដៃ ៥០ដប និងថវិកា ១០លានរៀល៕ស៊ុប អះ ម៉ាត់ព័ត៌មាន(ខេត្តកែប)

វីដែអូ