ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែររ រយៈពេល 3 ថ្ងៃនៅខេត្តកែបទទួលភ្ញៀវទេសចរ មកលេងកម្សាន្តប្រមាណជាង ១២ ម៉ឺននាក់!
Mon,18 April 2022 (Time 10:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 115នាក់)

#ខេត្តកែប៖ លោក​ សោម​ ចិន្ដា​ ប្រធានមន្ទីរ​ទេសចរ​ណ៍​ខេត្តកែបបានឱ្យដឹងថា សម្រាប់ថ្ងៃសៅរ៍ ទី១៦​ ខែមេសា​ ឆ្នាំ​២០២២​​ ត្រូវជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៦​ គ.ស​ ២០២២​ ខេត្តកែប​ បានទទួលភ្ញៀវទេសចរជាតិ​ និងបរទេស​ អញ្ចើញមកសម្រាកលម្ហែកម្សាន្ត​ នៅតាមបណ្ដារមណីយដ្ឋាននានា​ទូទាំង​ខខេត្តកែបមានចំនួន​៥៣,៦៨២នាក់​ ក្នុងនោះ​ ភ្ញៀវទេសចរ​ជាតិចំនួន៥៣,២២៨នាក់​ ភ្ញៀវទេសចរបរទេសចំនួន​៤៥៤នាក់​ ។ឯមធ្យោបាយ​ធ្វើ​ដំណើរ​ដោយរថយន្តសរុបចំនួន៤,៩១២គ្រឿង​ ក្នុងនោះ​ រថយន្តតូច​ចំនួន​៣,១០៥គ្រឿង​ រថយន្តមធ្យមចំនួន១,៧៥៥គ្រឿង​ និងរថយន្តធំចំនួន៥២គ្រឿង​។

សូមបញ្ជាក់ថាក្នុងរយ:ពេល៣ថ្ងៃ​(ថ្ងៃទី១៤-១៦) នៃ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៦​ គ.ស​ ២០២២​ ខេត្តកែប​ បានទទួលភ្ញៀវទេសចរជាតិ​ និងបរទេស​ សរុបចំនួន​១២៣,៧១៤នាក់ ក្នុងនោះ​ ភ្ញៀវទេសចរ​ជាតិ​មានចំនួន១២២,៦៩៨នាក់​ និងភ្ញៀវទេសចរ​បរទេស​មានចំនួន​១,០១៦នាក់​ សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយរថយន្តសរុបចំនួន១១,៨៣១គ្រឿង ក្នុងនោះ​ រថយន្តតូច​ចំនួន​៧,៥៥៥គ្រឿង​ រថយន្តមធ្យមចំនួន៤,១៤៣គ្រឿង​ និងរថយន្តធំចំនួន១៣៣គ្រឿង​៕ស៊ុប អះម៉ាត់ កែប

វីដែអូ