ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈ អភិបាលខេត្តកែប
Wed,30 March 2022 (Time 11:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 147នាក់)

រដ្ឋបាលក្រុងកែប​ នៅសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីបិទ កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈ អភិបាលខេត្តកែប ដោយមាន អ្នកចូលរួមប្រមាណជាង​ ១០០នាក់ ។
​ លោកស្រី ទិត សុខា អភិបាលក្រុងកែប មានរបាយការណ៍ថាក្នុងឆ្នាំ២០២១ រដ្ឋបាលក្រុង បានចុះល្បាតតាមគោលដៅក្នុងភូមិសាស្រ្តទូទាំងក្រុង បានចំនួន ២,៨៨០លើក បានធ្វើវេទិការសាធារណៈចំនួន ១៣៣លើក ផ្សព្វផ្សាយគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានចំនួន ៧៩លើក ជំរុញដល់នគរបាលប៉ុស្ដិ៍ចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះបានចំនួន១,៧០១ខ្នង និងចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈបានចំនួន ៨៩លើក បានចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធតាមបណ្តាភូមិ សម្រេចបានលទ្ធផល ១០០% និងចែកប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន០៦ភូមិ ដោយឡែកភូមិថ្មីបានវស់វែងរួចរាល់ បានផ្តល់សេវាសាធារណៈចំនួន ១២,៤៤៩ សេវា ដល់ប្រជាពលរដ្ឋចំនួន ២,៩៦១ នាក់ ស្រី១,១១៥នាក់ បានសាងសង់ផ្លូវបេតុងអាមេ១ខ្សែប្រវែង៥៥ម៉ែត្រ ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប នឹងបានសហការជាមួយដៃគូឯកជនក្នុងការជួសជុលឡើងវិញ និងសាងសង់ផ្លូវលំមួយចំនួននៅក្នុងក្រុង ដើម្បីបំរើសេចក្តីត្រូវការក្នុងមូលដ្ឋាន។
ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ លើកឡើងថា កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលក្រុងនៅពេលនេះ ពិតជាមានអត្ថន័យ និងជាឱកាសដ៏មាន សារសំខាន់ សម្រាប់យើងទាំងអស់គ្នា ធ្វើការ វាយតម្លៃ អំពីលទ្ធផលការងារដែល រដ្ឋបាលក្រុង បានខិតខំប្រឹងប្រែង សម្រេចបាន និង រួមគ្នាធ្វើការពិនិត្យវាយតម្លៃ អំពី បញ្ហាប្រឈម ដែលនៅសេសសល់ សម្រាប់ជា មូលដ្ឋាន ក្នុងការកំណត់ទិសដៅការងារ សម្រាប់ អនុវត្តក្នុង កម្មវិធីកំណែទម្រង់នានា ក្នុងក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពី​ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អោយ កាន់តែ មានប្រសិទ្ធភាព ថែមទៀត​ នៅតាមថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់ ។
​ ជាមួយគ្នានោះដែរ ឯកឧត្តម បានកោតសសើរ ចំពោះកិច្ចខិតខំអស់ពីកម្លាំងកាយ ចិត្ដ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយ ឆន្ទៈម្ចាស់ការ ភក្តីភាព​ មនសិការវិជ្ជាជីវៈ ពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ព្រមទាំងការចូលរួមពីដៃគូអភិវឌ្ឍន៍ សម្បុរ សជន អ្នកពាក់ព័ន្ធនានា និងជាពិសេស គឺការ សហការ និងការចូលរួមពីប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏បានផ្តាំផ្ញើ និងផ្តល់អនុសាសន៍ ដល់សមាជិក សមាជិកា​ នៃអង្គពិធី ទាំងអស់ ជាពិសេសរដ្ឋបាលក្រុង ត្រូវ៖
-សហការពន្លឿនការដោះស្រាយដោយយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងទិន្ន័យស្ថិតិ អត្តសញ្ញាណប្រជាពលរដ្ឋ និងដីធ្លីដែលកំពុងកាន់កាប់ នៅលើទីតាំងដីក្នុងតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើនៅតាម ក្រុង ស្រុកនីមួយៗអោយបានច្បាស់លាស់។
-ត្រូវពន្លឿនការដោះស្រាយវិវាទដីធ្លីអោយបានឆាប់រហ័សចៀសវាងទុកវិវាទទាំងនោះយូ នាំអោយស្មុគស្មាញក្នុងការដោះស្រាយ។
-ត្រូវអប់រំណែនាំនិង ផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអោយបានយល់ច្បាស់អំពីច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីអោយប្រជាពលរដ្ឋចូលរួមសហការការពារព្រៃឈើទាំងអស់គ្នា។
-រដ្ឋបាលក្រុងត្រូវរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម ដែលត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តនូវប្រព័ន្ធកសាងផែនការអភិវឌ្ឍរយៈពេល ០៥ឆ្នាំ ។
-ត្រូវបន្តខិតខំដោះស្រាយបញ្ហាប្រឈម និងផ្តល់សេវាសាធារណៈក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ។
-ត្រូវពង្រឹងអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩ ក្នុងពេលនេះ និងរយៈពេលបន្តទៀតក្នុងប្រទេសកម្ពុជារបស់យើង។
​ បន្ទាប់មក​ ឯកឧត្តម ក៏បានផ្ដល់កិត្តិយសប្រគល់ប័ណ្ណសរសើរដល់មន្ត្រីឆ្នើម និងប្រគល់ អង្ករ និងមីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់រដ្ឋបាលក្រុងកែបផងដែ៕

វីដែអូ