ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
មេប៉ុស្តិ៍ច្រក​ទា្វរ​ព្រំដែនអន្តរជាតិ​ត្រពាំង​ផ្លុង ល្បីល្បាញពុករលួយ យកលុយពីឈ្មួញធំៗ ដឹកទំនិញគ្រប់ប្រភេទ ចេញពី​ស្រុក​យួន ចូលមកខ្មែរ តាមអំពើចិត្ត ?
Tue,29 March 2022 (Time 09:45 AM)
ដោយ ៖ (ចំនួនអ្នកអាន: 163នាក់)

ចេញផ្សាយដោយ អង្គភាព Breaking tv online ថ្ងៃ ទី29 ខែ មីនា ឆ្នាំ2022ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ

ប្រភពពី​អាជីវករ ដឹក​ទំនិញ​ពី​ស្រុក​យួន​ ចូលមកខ្មែរ ឲដឹងថា​មាន​រថយន្ត​ធំៗ ជាច្រើន​គ្រឿង​កំពុង សម្រុក​ដឹកទំនិញ​ទាំង​យប់​ទាំង​ថ្ងៃ ជា​ប្រភព​ចំណូល របស់​មេ​ប៉ុស្តិ៍ ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង នឹង​មន្ត្រីក្រោមឱវាទ​ប៉ុណ្ណោះ​អង្គុយចាំ​រាប់​ក្បាល​ឡាន យកលុយ​ដាក់​ក្នុង​ហោប៉ៅ​យ៉ាង​រំភើយ ។​

​មជ្ឈដ្ឋានខាងក្រៅ បានឲ្យដឹងទៀតថា ក្រុមអាជីវករ បាន​ត្អូញត្អែរ ពួកគាត់​រកស៊ី​សព្វថ្ងៃ​បាន​ត្រឹម​ចិញ្ចឹម សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​ព្រំដែន​ច្រកទ្វារ​ត្រពាំង​ផ្លុង តម្រូវអោយ​បង់​លុយ ក្នុង​មួយ​រថយន្ត​ សាំងយ៉ុង ចាប់ពី​8 ម៉ឺន​រៀល ទទៅ10ម៉ឺន រៀល ររីឯរុឺម៉ក​ដឹក​បន្លែ ផ្លែឈើ បង់​ចាចាប់ពី5ម៉ឺន​រៀល ទៅទៅ8ម៉ឺន​រៀល តាម​ដឹក​តិច​ឬ​ច្រើន បើ​មិន​បង់​តាម ការកំណត់​ទេ​នោះ​រថយន្ត រ៉ឺម៉ក​ត្រូវ​ចាប់​ទុក្ខ រងចាំ​ដោះស្រាយ​ពេល​ក្រោយ​។​

​ប្រភព​ស្និទ្ធ​នឹង លោក​មេបុ​ស្តិ៍ ច្រកទ្វារ​ព្រំដែន​ត្រពាំង​ផ្លុង បាន​ទម្លាយ​ថា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ នៅ ស្នងការដ្ឋាន នគរបាល​ខេត្ត​ត្បូងឃ្មុំ ចាំ​ជួយ​បិទបាំង​រឿង​អាស្រូវ​ពុករលួយ ដើម្បី​រក្សា​តំណែង​របស់​ខ្លួន​។​

​អាជីវករ​ដឹកទំនិញ ទាំង​តូច​ទាំង​ធំ បាន​សូមសំណូ​ម​ពរ​ដល់ លោកពូឧត្តមសេនីយ៌ត្រី ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មេត្តា​ចាត់​វិធានការ​ក្តៅ​នឹង​ត្រួតពិនិត្យ ទៅលើ​មេ​ប៉ុស្តិ៍​ច្រក​ទា្វរ​ព្រំដែន​ត្រពាំង​ផ្លុង កំពុង​សប្បាយចិត្ត​ប្រមូល​លុយ​បែប​អំពើពុករលួយ ធ្វើអោយ​បាត់បង់ ថវិការដ្ឋ ក្នុង​មួយ​ឆ្នាំៗ​....
ជាចុងក្រោយសូមសំណូមពរដល់ឯកឧត្តម អភិបាលខេត្ត ត្បូងឃ្មុំ នឹងលោកពូឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា មេត្តាបេីកការសេុីបអង្កេតករណីខាងលេីផងទាន ។
អង្គភាពរបស់យេីងខ្ញុំរីករាយស្វាគមន៏ ក្នុងការផ្សាយកែរតម្រូវឡេីងវិញ រាល់ការលេីសលូស ចន្លោះប្រហោងកន្លែងណាមួយមិនសមរម្យ ដែលធ្វេីអោយប៉ះពាល់អង្គភាព នឹងបុគ្គល សាមី ។ទំនាក់ទំនងព័ត៍មាននឹងពាណិជ្ជកម្មផ្សេងៗតាមរយះទូរស័ព្ឌ0883070002!!!

វីដែអូ