ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
បង្ក្រាបបទល្មើដគ្រឿងញៀ នមួយករណី ឃាត់ខ្លួនជន សង្ស័យបាន ៨នាក់ និងវត្ថុតាងមួយចំនួន នៅក្រុងកែប
Sun,27 March 2022 (Time 08:47 AM)
ដោយ ៖ (ចំនួនអ្នកអាន: 127នាក់)

កែប;សមត្ថកិច្ច នគរបាល ជំនាញគ្រឿង ញៀន នៃស្នងការដ្ឋាន នគរបាលខេត្តកែប រួមសហការ ជាមួយកម្លាំងនគរបាល នៃអធិការដ្ឋានក្រុងកែប នៅថ្ងៃទី ២៥ ខែ មីនាឆ្នាំ ២០២២ បានបង្ក្រាប បទល្មើសគ្រឿងញៀន មួយករណី និងឃាត់ខ្លួនជនសង្ស័យបាន ៨នាក់ រួមនឹងវត្ថុតាងមួយចំនួន ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។

អធិការនគរ បាលក្រុងកែប លោក នូ សាម៉េត បានថ្លែងឲ្យដឹងថា ដោយបានការ ឯកភាព ពីលោក ឧត្តមសេនីយ៍ទោ សម្ប ត្តិ សុ ធារ័ត្ន ស្នង ការនគរបាល ខេត្តកែប និង បានការអនុញាតិ ពីលោក ខាន់ សុផ ល ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំ បូង ខេត្តកំកែប បានចាត់បញ្ជា ឲ្យកម្លាំង ជំនាញ ការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត សហការ ជាមួយកម្លាំង អធិការដ្ឋាន នគរបាល ក្រុងកែប និង ដឹកនាំដោយលោ ក វរសេនីយ៍ទោ សូ បញ្ញា ស្នងការរង ទទួលផែន ការងារប្រឆាំង គ្រឿងញៀន បា ន បេីកកិច្ច ប្រតិបត្តិការ ចុះបង្ក្រាប ករណី ជួញដូរ ដោយខុសច្បាប់ នូវសារ ធាតុញៀនចំនួន ១ករណីឈានទៅឃាត់ ខ្លួនជនសង្ស័យបានចំនួន ៨នាក់ ដកហូតវត្ថុតាង: ថ្នាំញៀន ៣កញ្ចប់ ទម្ងន់ ៩.៧២ ក្រាម,ម៉ូតូ៥គ្រឿង ទូរស័ព្ទ៧ គ្រឿ ង។

លោកវរសេនីយ៍ទោ សូមបញ្ញា ស្នងការរងទទួលផែនគ្រឿងញៀន បាទថ្លែងប្រាប់អ្ន កយកព័ត៌មានថា គោលដៅ ទី១: នៅចំ ណុចមុខ រូបចម្លាក់ស្រីស ស្ថិតនៅភូមិសង្កាត់កែប ក្រុងកែប ខេត្តកែប ឃាត់ខ្លួនបាន ២នាក់: ទី១-ឈ្មោះ រស់ ឡាដាំង ភេ ទប្រុស អាយុ៣៩ឆ្នាំ មុខរបរទិញអេតចា យ(ជាអ្នកជួញដូរ)២-ឈ្មោះ សុឹមចាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិ ករ(ប្រើប្រាស់) អ្នកទាំងពីររស់នៅភូមិកែប សង្កាត់កែប ក្រុងក្រុង ខេត្តកែប។

ដកហូតវត្ថុតាង: ថ្នាំញៀន ១កញ្ចប់តូច, ទូរស័ព្ទ ១គ្រឿង, ម៉ូតូ ២គ្រឿង។

បានថ្លែងបន្តទៀតថា គោលដៅ ទី២: ក្រោ យពីឃាត់ខ្លួន និង សួរចម្លើយរួច នៅវេលាម៉ោង៦ល្ងាច ថ្ងៃខែឆ្នាំដែល ការងារយើងបន្តទៅចាប់ខ្លួន មុខសញ្ញាបាន ២នាក់ ទៀត នៅផ្ទះជនសង្ស័យ ឈ្មោះ ហ៊ីម ឌុ លឡា ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

១- ឈ្មោះ ហ៊ីម អាប់ឌុលឡោះ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែបរក្សាទុកជួញដូរ)។

២- ឈ្មោះ ចន ម៉ី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិកែវក្រ សាំង សង្កាត់កែប ក្រុងកែបខេត្តកែប (ប្រើប្រាស់)។

ដកហូតវត្ថុតាង: ថ្នាំញៀន ៣កញ្ចប់ ទម្ង ន់ ៩.៧២ក្រាម,ម៉ូតូ១គ្រឿង ,ទូរស័ព្ទ ២ គ្រឿង។

លោកសូបញ្ញា បានបញ្ជាក់បន្ថែមថា គោលដៅទី៣:ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើ យើងបន្តចាប់ខ្លួនមុខ សញ្ញាប្រើប្រាស់គ្រឿងញៀនបានចំនួន ៤នាក់ ទៀត ១- ឈ្មោះ អ៊ុយ ចាន់ឆាយ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់មីឆា ២- ឈ្មោះ សេក សុវណ្ណ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជាងផ្សារដែក អ្នកទាំងពីរមានទីលំ នៅភូមិកែបក្រុង សង្កាត់ ក្រុងក្រុប ខេត្តកែប ៣- ឈ្មោះ ឡេង យ៉ាងកែវ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិថ្មីសង្កាត់ព្រៃធំ ក្រុងក្រុង ខេត្តកែប ៤- ឈ្មោះ ម៉ក់ សួនវិបុល ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ម្ហូប មានទីលំនៅ ភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។

កិច្ចប្រតិបត្តិការនេះ ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ ស្នងការ និងដឹកនាំដោយលោក វ.ទោ សូ បញ្ញា ស្នងការរងគ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញគ្រឿងញៀនកសាងសំ ណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកែប ចាត់ការតាមនីតិវិធី៕
#ស៊ុបអះម៉ាត់ព័ត៌មានbreakingtvonlineប្រចាំខេត្តកែប

វីដែអូ