ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោក អ៊ុម វិបុល ប្រធានមន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​រងការរិះគន់ ព្រមានធ្ងន់ៗរឿងមិនប្រកក្រតី ក្នុងមួយឆ្នាំៗបានទទួលលាភចំណេញពីការចំណាយថវិកាជាតិច្រើនសន្ធឹកណាស់ យកទៅដើរផឹកស៊ីយ៉ាងហុឺហា!
Fri,07 January 2022 (Time 02:49 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 211នាក់)

កំពង់ចាម៖បែកធ្លាយរឿងមិនប្រកក្រតីរបស់លោក អ៊ុម វិបុល ប្រធានមន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ចាម កំពុងត្រូវមន្ត្រីក្នុងខេត្តមួយចំនួនបង្ហើបថា ប្រធានមន្ទីររូបនេះក្នុងមួយឆ្នាំៗបានទទួលលាភចំណេញពីការចំណាយថវិកាជាតិច្រើនសន្ធឹកណាស់ ហើយយកទៅដើរផឹកស៊ីយ៉ាងហុឺហា ដោយមិនខ្វល់ពីអ្វីនោះឡើយ។

យោងតាមប្រភពដដែល បានបង្ហើបថា គ្រប់គម្រោងចំណាយរបស់មន្ទីរក្នុងការស្ដារប្រឡាយធារាសាស្រ្ត និងសំណង់ផ្សេងៗរអង្គភាពមន្ទីរ បានប្រែក្លាយជាចំណីដ៏ឆ្ងាញ់មាត់របស់លោកប្រធានមន្ទីរ អ៊ុម វិបុល និងមន្ត្រីជំនិតនៅការិយាល័យរដ្ឋបាលយ៉ាងត្រជាក់ល្ហឹម។ ក្នុងការចំណាយខ្លះធ្វើឡើងតាមលទ្ធកម្ម ឬ ចចារថ្លៃ គឺ លោកប្រធានមន្ទីរ អ៊ុម វិបុល មានលាភចំណេញទាំងអស់ ។ ព្រោះលោកប្រធានមន្ទីរ អ៊ុម វិបុល តែងតែលើកយកឈ្មោះថ្នាក់នាំក្រសួង ថា សុទ្ធតែជាខ្សែរ និងមានទំនាក់ទំនងល្អជាមួយខ្លួន ជាហេតុធ្វើអោយមន្ត្រីថ្នាក់ក្រោមខ្លាច គ្មានស្មារតីកម្លាំងចិត្ត ហ៊ានក្រោយឈរតវ៉ា គ្រប់ដំណើររឿងរបស់លោកប្រធាន អ៊ុម វិបុលនោះឡើយ។
បើតាមប្រភពខ្សឹបខ្សៀវខ្លះៗ ទាក់ទងរឿងរ៉ាវពីខាងលើ លួចបង្ហើបថា លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ធ្លាប់បានព្រមាន​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយមរូបនេះ រួចហើយ រឿងផឹក​ស្រវឹង​អុកឡុក​ក្នុង​កម្មវិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​សាធារណ​កម្ម និង​ដឹកជញ្ជូន ខេត្តកំពង់ចាម ធ្វើ​ឲ្យ​បាត់បង់​សេចក្តីថ្លៃថ្នូរ កិត្តិយស ជា​មន្ត្រីរាជការ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិ​ត្ត​យស​ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​ក្រសួង​ថែម​ទៀតផង​។​

​ បើយោងតាម​លិខិត​របស់​អភិបាលខេត្ត​កំពង់ចាម ចុះ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២១ បាន​ជម្រាប​ទៅ​លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា រដ្ឋបាលខេត្ត​កំពង់ចាម បាន​ពិនិត្យឃើញថា ទង្វើ​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១ ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម នៅ​សាលាខេត្ត​កំពង់ចាម ដែល​ស្រវឹងស្រា​ហើយ​ចូលមក​ធ្វើ​សកម្មភាព​អុកឡុក​អង្គពិធី​របស់លោក បានបង្ហាញ​ពី​ភាពមិន​សមរម្យ ធ្វើឱ្យ​បាត់បង់​សេចក្តីថ្លៃថ្នូរ កិត្តិយស ជា​មន្ត្រីរាជការ និង​បានធ្វើឱ្យ​ប៉ះ ពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​ក្រសួង​ថែម​ទៀតផង​។
កម្មវិធីផ្សាយរបស់អង្គភាពព័ត៍មានប្រ៊ីកឃីងធីវី អនឡាញន៍ មិនអាចទំនាក់ទំនងទៅកាន់លោកប្រធាន អ៊ុម វិបុល ដើម្បីសុំការពន្យល់បកស្រាយ បំភ្លឺបែបណាមួយ ពាក់ព័ន្ធជុំវិញរឿងរ៉ាវខាងលើបានទេនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ កម្មវិធីផ្សាយរីករាយស្វាគមន៍រាល់ការពន្យល់បកស្រាយ ពីសំណាក់ម្ចាស់សាមុី ទាំងឡាយណា ដែលលោកអ្នកយល់ថា ការផ្សាយឡើងមិនមានភាពសុក្រឹត នៅរៀងរាល់ម៉ោងធ្វើការ ។ទំនាក់ទំនងពាណិជ្ជកម្មនឹងព័ត៍មានផ្សេងៗ តាមលេខទូរស័ព្ឌ
0883070002!!! សូមអរគុណ!!!

វីដែអូ