ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ការដេញថ្លៃលើមូលនិធិឃុំសង្កាត់នៅសាលាឃុំកំពង់ត្រាចខាងកើតមិនមានភាពប្រក្រតីសូមជំនាញពាក់ព័ន្ធជួយពិនិត្យនិងស្រាវជ្រាវផងទាន
Thu,08 December 2022 (Time 05:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 126នាក់)

កំពត ÷ ការដេញថ្លៃលើគម្រោងមូលនិធិឃុំសង្កាត់ត្រូវបានធ្វើឡើងនៅសាលាឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត
នាព្រឹកថ្ងៃ០៧ខែ១២ឆ្នាំ២០២២នេះ
ដែលមានគម្រោងចំនួន២ដែលដាក់ឱ្យក្រុមហ៊ុនទូទាំងប្រទេសកម្ពុជាធ្វើការប្រកួតប្រជែងដាក់ដេញថ្លៃរួមមាន ឃុំកំពង់ត្រាចខាងកើតនឹងឃុំអង្គសូភី នៅក្នុងនោះគេសង្កតឃើញថា ឃុំកំពង់ត្រាចខាងកើត មានគម្រោងសាងសង់ផ្លូវគ្រួសក្រហមចំនួន២ខ្សែនៅភូមិកោះតាចាន់មានតម្លៃប៉ាន់ស្មាន៨៥.២៥៣.៦៥៥រៀលគត់ ដេញចុះតម្លៃនៅសល់តែ៧០០០០០០រៀលតែប៉ុណ្ណោះ
ហើយក្នុងការប្រគួតប្រជែងដេញថ្លៃនេះគឺមានកម្លាភាពយុត្តិធម៌ត្រឹមត្រូវមិនមានការឃុបឃិតចរចានោះទេ ។

បើក្រឡេកមកមើលគម្រោងចរចាបោះលុយ១០%និង តម្លៃខ្លួនរបស់ក្រុមហ៊ុនផ្សេងៗទៀត មាន២លានទៅដល់៦លានក្នុងក្រុមហ៊ុននីមួយៗបន្ថែមទៀតដើម្បីជាថ្នូនិងការមិនអោយចូលដាក់ដេញថ្លៃ នៅក្នងឃុំអង្គសូភី ដែលមានឈ្មោះឡងប៊ុនស្រន់ក្រុមហ៊ុន(ឡងប៊ុនស្រន់)ក្តោបយកគម្រោងសាងសង់លូរំដោះទឹករាងអក្សរអ៊ុយដែលមានតម្លៃប៉ាន់ស្មាន៩៨.០៧៦.៧០០រៀលគត់
ឈ្មោះឡង ប៊ុនស្រន់(ក្រុមហ៊ុន.ឡង ប៊ុនស្រន់)ដាក់ដេញក្នុងតម្លៃ ៩៤.១៨០០០០រៀល ប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មាន ដែលទាបជាងគេបំផុត រីឯក្រុមហ៊ុន២ទៀតនោះគ្រាន់តែជួយដាក់ប៊ីតដើម្បីបង្គ្រប់និតិវិធីតែប៉ុណ្ណោះ។

អភិបាល ស្រុកកំពង់ត្រាច លោក អូន ខន បានអោយដឹងថា បញ្ហាដេញថ្លៃ គម្រោងធ្វើផ្លូវ និងលូរំដកោះទឹកនេះ ចាំលោកស្រាវជ្រាវបន្តទៀត។

ហើយអ្វីដែលហួសចិត្តនោះក្រុមហ៊ុនខាងលើបានដើរចរចាលុយទឹកតែនៅមុខសាលាឃុំនិងលើសាលាឃុំនៅមុខមន្ត្រីជំនាញ តែមិនមានប្រតិកម្មអ្វីពីមន្ត្រីជំនាញឡើយខណៈដែលក្នុងច្បាប់នៃការដេញថ្លៃត្រូវបានចាត់ទុកថា ទង្វើនេះជាកាខុបឃិតនិងស៊ុមគ្រលំគ្នារវាងអ្នកទទួល ការនិងអ្នកទទួលការ ប្រព្រឹត្តអំពើពុករ លួយដែលធ្វើអោយមានការខាតបង់ថវិការរបស់ជាតិរាប់សិប​លាន ។

បើប្រៀបធៀបទៅនឹងការដេញថ្លៃខាងលើ
សាលាឃុំកំពង់ត្រាចខាងកើតមានតម្លៃប៉ាន់ស្មាន៨៥.២៥៣.៦៥៥រៀលគត់ ដេញចុះនៅសល់តម្លៃតែ៧០០០០០០ រៀលតែប៉ុណ្ណោះ

រីឯឃុំអង្គសូភីវិញមានតម្លៃប៉ាន់ស្មាន ៩៨.០៧៦.៧០០រៀលគត់ តម្លៃ ៩៤.១ ៨០០០០រៀល ប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មាន ដែលទាបជាងគេបំផុត គឺចុះតម្លៃតែ៣លានជាងតែប៉ុណ្ណោះរីឯក្រុម ហ៊ុន២ទៀតនោះគ្រាន់តែជាអ្នកជួយដាក់ប៊ីតដើម្បីបង្គ្រប់និតិវិធីតែប៉ុណ្ណោះបើយើងប្រៀបធៀបគម្រោងទាំង២ខាងលើនេះគឺខុសគ្នាមេឃនិងដីមិនអាចទទួលយកបានទឿយ។

ប្រជាពលរដ្ឋ សូមសំណូមពរដល់បណ្ឌិតឯកឧត្តម ម៉ៅ ធនិនអភិបាលនៃគណះអភិបាលខេត្តកំពត និងគ.ជ.អ.ប ជាពិសេសឯកឧត្តមអោមយិនទៀងប្រធានប្រឆាំងអំពើពុករលួយមេត្តាដាក់កម្លាំងចុះស៊ើបអង្កេតរឿងមិនប្រក្រតីខាងលើនេះផង
និងសំណូមពរអោយមានការដាក់ដេញថ្លៃឡើងវិញនូវគម្រោងខាងលើនេះបើមិនដូច្នេះទេវានិងបាត់បង់នូវថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារក្រុមហ៑ុនខាងលើនេះទាន។

វីដែអូ