ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លិចទូកក្បែរកោះទន្សាយ បាត់ខ្លួនម្នាក់ និងជួយសង្រ្គោះបាន៤នាក់
Wed,28 December 2022 (Time 07:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 97នាក់)

កែប ៖ បើ​យោង​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​បានឲ្យដឹងថា កាលពី​ពាក់កណ្តាល​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ ២០២២​នេះ មាន​ករណី​លិច​ទូក​នេសាទ​មួយគ្រឿង​នៅក្បែរ​កោះទន្សាយ ក្នុង​ភូមិសាស្ត្រ​ក្រុងកែប ខេត្ត កែប ដោយ បណ្តាល ឲ្យ មនុស្ស ម្នាក់​បាន បាត់​ខ្លួន ហើយ​មនុស្ស ចំនួន ៤​នាក់​ត្រូវ បាន​គេ ជួយ សង្គ្រោះ​។​
​ប្រធាន​សហគមន៍​នេសាទ​ត្រពាំង សង្កែ លោក សឹម ហ៊ឹម បានឲ្យ ដឹងថា កាលពី​ពាក់កណ្តាល​យប់ ឈានចូល​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២២ ទូក​អូស​មង​កែវ មួយគ្រឿង របស់​អ្នកនេ សាទ មកពី​ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ បាន​លិច​ត្រង់​ចំណុច​ក្បែរ​កោះទន្សាយ​។​
​នៅ​យប់​ថ្ងៃទី​២៧ ខែ ធ្នូ ឆ្នាំ ២០២២ សមត្ថកិច្ច នគរបាល​ការពារ​ព្រំដែន​ទឹក​ខេត្ត​កែប ក៏​បាន​ទទួល​ព័ត៌មាន ថា​មាន​ទូក​នេសាទ​លិច ក៏​ចាត់​កម្លាំង​ឲ្យ​ចុះ​សហការ ជាមួយ​ប្រជា​នេសាទ ស​ហគ មន៍ បាន​តាម​រក​ឃើញ​ទូក និង​ជួយ​ស ង្គ្រោះ​មនុស្ស​បាន​បួន​នាក់ ក្នុងចំណោម​ប្រាំ​នាក់ រួច​នាំ​មក​លើ​គោក​វិញ​។​
​ប្រធាន​សហគម​ន៍​បាន​បន្តថា បុរស​ដែល​កំពុង​បាត់​ខ្លួន​នោះ​គាត់​មិន​ចេះ​ហែល​ទឹក​ទេ ហើយ មូលហេតុ​ដែល​បណ្តាលឲ្យ​ទូក​លិច​នេះ គឺ​មក​ការ​ពី​ផ្ទុក​លើស​ចំណុះ ព្រោះ​យប់នោះ ពួកគាត់​នេសាទ​ត្រី​បាន​ច្រើន​ខុស​ពី​សព្វមួយដង​៕

វីដែអូ