ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣៧គ្រួសារ រស់នៅក្នុងស្រុកដំណាក់ចង្អើរ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកែប
Fri,23 December 2022 (Time 01:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 146នាក់)

ខេត្តកែប ៖  នាព្រឹកថ្ងៃសុក្រ  ទី២៣  ខែ ធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកែប  រួមដំណើរដោយ លោកជំទាវស ម៉ាលីដា អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា
មន្រ្តីប្រតិបត្តិសាខា អនុសាខា ព្រមទាំងមានការចូលរួមពីអាជ្ញា
ធរមូលដ្ឋាន  បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣៧គ្រួសារ ស្ថិតនៅឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ពិធីនេះ
រៀបចំធ្វើឡើងនៅក្នុងបរិវេណ សាលាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
       នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ  ប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាក
សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន
សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជា
ពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត  ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក  អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិ
សាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់ខ្ចាប់នូវអនាម័យ
ល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត  និងខិតខំប្រឹងប្រែងប្រកប
មុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានល្អប្រសើរឡើង ។
        អំណោយដែលបានផ្តល់ជូនប្រជាពរដ្ឋរួមមាន ៖
ដោយក្នុងមួយគ្រួសារៗទទួលបាន ៖
អង្ករ២៥គីឡូក្រាម   ទឹកសុីអុីវ១យួរ សង្ក័សីផ្តល់ជូនទៅតាមទំហំនៃការខូចខាតខ្នងផ្ទះរបស់គ្រួសារនីមួយៗ សរុបមានចំនួន ២៣៩សន្លឹក  និងថវិកាមួយចំនួនផងដែរ ។

វីដែអូ