ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សង្វៀនបញ្ជល់មាន់ទ្រង់ទ្រាយធំភ្នាល់ចាញ់ឈ្នះលុយអារក ហុតឈាមស្នងការនិងអភិបាលខេត្តតាកែវមិនហ៊ានបង្ក្រាប់?
Mon,17 January 2022 (Time 05:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 174នាក់)

ខេត្តតាកែវ៖ សង្វៀនជ​ល់មាន់​ និងអាប៉ោងដ៏​ធំមួយ​កន្លែងស្ថិតនៅ ភូមិដកម៉ៃ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ កំពុងតែបើ​ក​ ដំណេីរការឲ្យលេ​ងយ៉ា​ងគក្រឹក​គ​ក្រេង ល្មើសច្បាប់ប្រទេស។
បេីទោះបី​ជាអ្នក​សា​រព័ត៌​មាន​ខល​ទូរសព្ទ័រា​យការណ៍​យ៉ាងណាក្តី លោក វរៈសេនីយ៍ឯក ឃុត ភិន អធិការស្រុកទ្រាំង ស្នងការខេត្តតាកែវ និង លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏នៅតែមិនហ៊ានចុះបង្រ្កាប មិនដឹងថា ទីតាំងសង្វៀនល្បឺងសុីសងនេះមានខ្នងអាងខ្សែធំខាងណានោះទេ។
ជុំវិករណីខាង​លើនេះ​ប្រជាពល​រដ្ឋបា​នសម្ដែង​កា​រព្រួយបារម្ភ ​និងការភ័យ​ខ្លាចខ្លាំង កើ​តមានបទ​ល្មើស​ផ្សេងៗដូច​ជា អំពើ​ចោរកម្ម អំពើ​ហិង្សាក្នុង​គ្រួសារ និងប​ទល្មើស​ជួញ​ដូរនិង​ប្រើ​ប្រាស់​គ្រឿង​ញៀន ព្រោះ​មា​នព​លរដ្ឋ​ខ្លះ​ចាញ់​ល្បែង​ ល​ក់អ​ស់ទ្រព្យសម្បត្តិដីធ្លី និ​ងជំ​ពាក់បំ​ណុល​គេ ជុំទិស​បង្ក​រជាបញ្ហា​អសន្តិសុខ​សង្គមជាដើម ដែល​ផ្ដើមកើតចេ​ញ​ពីប្រភពល្បែងស៊ី​សង​ ជាច្រើនប្រភេទ​ទាំងនេះ។
ប្រភពពីប្រជាពលរដ្ឋខាងលេីបាន​ឲ្យដឹងថា ម្ចាស់​ទី​តាំង​ រូបនេះទំន​ងមាន​ខ្នង​បង្អែ​ក​ដ៏រឹង​មាំ​នៅពីក្រោយ ហើ​យ​មើល​ទៅ បាន​ជាថ្លើមធំបើក​ឲ្យ​លេងល្បែង ដោ​យមិ​នខ្វល់​ ពីចំណាត់ការ ឬការ​រំខា​ន ដ​ល់អ្នក​ជជិតខាងហើ​យម្យ៉ាងវិ​ញ​ទៀត បង្កសម្លេងសប្បា​យស្រែក​ទ្បូទ្បា ហូកញ្ជ្រៀវកង​ររំពងថ្លង់ក្នុងមូលដ្ឋាន។​​
ដំណើររឿងពាក់ព័ន្ធបញ្ហាខាងលើ​នេះ​អ្នកសា​រព័ត៌មានយើង បាន​ខ​លរា​យ​ការណ៍ ជូន​ស្នងការខេត្តតាកែវ លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ប៉ុន្តែ លោកមិនទទួលទូរស័ព្ឌ។

​បញ្ហាខាងលើប្រជាពល​រដ្ឋបា​នលើកឡើងសម្ដែង​កា​រព្រួយបារម្ភ ​និងការភ័យ​ខ្លាច កើ​តមានបទ​ល្មើស​ផ្សេងៗដូច​ជា អំពើ​ចោរកម្ម អំពើ​ហិង្សាក្នុង​គ្រួសារ និងប​ទល្មើស​ជួញ​ដូរនិង​ប្រើ​ប្រាស់​គ្រឿង​ញៀន ព្រោះ​មា​នព​លរដ្ឋ​ខ្លះ​ចាញ់​ល្បែង​ ល​ក់អ​ស់ទ្រព្យសម្បត្តិដីធ្លី និ​ងជំ​ពាក់បំ​ណុល​គេ ជុំទិស​បង្ក​ជាបញ្ហា​អសន្តិសុខ​សង្គមជាដើម ដែល​កើតចេ​ញ​ពីប្រភពល្បែងស៊ី​សង​ ជាច្រើនប្រភេទ​ ល្មើសច្បាប់សង្គមជាតិនៃព្រះរាជាណាចក្រកម្ពុជា។។ទំនាក់ទំនងពាណិជ្ជកម្មនឹងព័ត៍មានប្រ៊ីកឃីងធីវី អនឡាញន៍Tel 0883070002 !!! ភួង សំណាងតាកែវ

វីដែអូ