ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោកហោ ថាគូអភិបាលរងស្រុកសំរោង ដោះស្រាយករណីវិវាទដីធីនៅសាលាឃុំស្លា លទ្ធផលភាគីទាំងសងខាងមិនត្រូវរ៉ូវគ្នា
Sat,05 November 2022 (Time 02:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 121នាក់)

តាកែវ:ករណីទំនាស់ដីធ្លីមួយកន្លែងស្ថិតនៅភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវរវាងពលរដ្ឋ ឈ្មោះ នង អឿនជាមួយ និងឈ្មោះ កែវ ទិត្យ មេភូមិអំពិលនិងគូកន បញ្ហានេះ បានហៅមកដោះស្រាយសម្របសម្រួលគ្នាចំនួន២លើក ដើម្បីបញ្ចប់រឿងត្រឹមសាលាឃុំ ជាលទ្ធផលមិនត្រូវរ៉ូវគ្នា។ក្នុងដំណើររឿងដដែលមួយនេះ កាលពីវេលាព្រឹកថ្ងៃទី០២ខែវិច្ឆិការ ឆ្នាំ២០២២ លោកកេត ម៉ៅ អភិបាលស្រុកសំរោង បានចាត់លោក ហោ ថាគូអភិបាលរងស្រុកសំរោង ទទួលរឿងដោះស្រាយទំនាស់ដីធ្លី ចូលដោះស្រាយសំរបសម្រួលថ្នាក់ស្រុក នៅទីតាំងសាលាឃុំស្លា បានហៅតំណាងភាគីទាំងសងខាងអោយចូលរួមដោះស្រាយ ។ប៉ុន្តែបញ្ហានេះ ចាប់ពីម៉ោង០៨ព្រឹក ដល់ម៉ោង១២ ថ្ងៃដដែល ជាលទ្ធផលមិនទាន់ត្រូវរ៉ូវគ្នានៅឡើយ។
សូមរំលឹកថា ក្នុងដំណើររឿងរ៉ាវទំនាស់ដីធ្លី អ៊ំស្រីនង អឿនអាយុ៧១ឆ្នាំរស់នៅភូមិអំពិល ជាម្ចាស់ដីបានរៀបរាប់នៅសាលាឃុំ មុខអង្គប្រជុំទាំងមូលថា គាត់មានប្ដីឈ្មោះ កុយ ម៉េត គ្រួសារពួកគាត់បានកាន់កាប់ ប្រើប្រាស់ដីមួយកន្លែងនេះ(ដីមានទំនាស់)ចាប់តាំងពីបែករបបប៉ុលពតមកម្លេះ រហូតមកដល់សព្វថ្ងៃ។អ៊ំស្រីបន្តទៀតថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ប្ដីគាត់ កុយ ម៉េត បំរើការ ធ្វើប្រធានក្រុមភូមិ គាត់មានចរិកស្លូតបូត លោកមេភូមិត្រូវការហៅប្រើពេលណាគឺគាត់ទៅម៉ោងហ្នឹង ហើយរដ្ឋអំណាចនិងអ្នកភូមិជំនាន់នោះនណាក៍គេទទួលដឹងច្បាស់ថាដីមួយកន្លែងនេះ គ្រួសារគាត់កាន់កាប់រហូតមក ហើយអាជ្ញាធររបបមុន និងលោកខឹម ហុលមេឃុំស្លាសព្វថ្ងៃនេះ ក៍បានសុីញ៉េទទួលដឹងឮថាទាំងម្ចាស់ដីខាងលិចនឹងខាងកើត មានព្រំដី ជាប់ឈ្មោះកុយ ម៉េត និងនង អឿនរួចហើយដែរ។គាត់រៀបរាប់ថា នៅពេលមានការអភិវឌ្ឍន៍ ធ្វើផ្លូវចាក់ក្រាលកៅស៊ូ (ផ្លូវខេត្ត) មានការប្រកាស អោយម្ចាស់ដីទាំងអស់ ដែលមានដីជាប់នឹងផ្លូវ ជីកកាយដាក់ប្រព័ន្ធលូតាមម្ចាស់នីមួយៗ ចំណែកកូនៗគាត់ បានដាក់លូអស់ជាងម្ភៃកង់ និងបានចាក់អាចម៍ដីលើផ្ទៃអាស្រ័យផលមួយកន្លែងនេះ រយះពេលយូរថ្ងៃ ចំណាយអស់លុយរាប់ពាន់ដុល្លារ មិនដែលឃើញបងប្អូនអ្នកភូមិម្នាក់ណា ចេញមុខតវ៉ាទាស់មិនអោយ គ្រួសារគាត់នោះឡើយ។រហូតទើបថ្មីៗនេះ ក្រុមគ្រួសារគាត់ ជួបនៅការលំបាកក្នុងជីវភាពក្នុងនោះកូនស្រីគាត់ឈ្មោះ កុយ គី មានប្ដីជាជនពិការ និងកូនភ្លោះពិការពីកំណើត ជីវភាពរស់នៅជួបការលំបាកខ្លាំងក្នុងបន្ទុកគ្រួសារ មើលឃើញបែបដូច្នេះ រូបគាត់និងកូនទាំងអស់ពិគ្រោះគ្នាថា បញ្ចេញដីមួយដុំនេះ ដើម្បីយកលុយមកប្រើប្រាស់តម្រូវការចាំបាច់ ហើយក៍បានស្រុះស្រួលគ្នា។ប៉ុន្តែពេលធ្វើលិខិតទិញ លក់នៅភូមិរួច កាន់យកសុីញ៉េនៅសាលាឃុំ បែរជាលោកមេឃុំខឹម ហុល បដិសេធន៍មិនបញ្ជាក់អោយទេ ព្រោះមានតំណាងអ្នកភូមិតវ៉ា។
សូមបញ្ជាក់ថា ករណីទំនាស់ដីខាងលើ ភាគីឈ្មោះកែវ ទិត្យ មេភូមិនិងគូកន បី បួននាក់ អះអាងថា ជាតំណាងអោយអ្នកភូមិអំពិល ធ្វើការ ទាមទារ ស្នើសុំ ទៅខាងភាគីម្ចាស់ដី បើកផ្លូវទទឹង៤ម៉ែត្រចំលើដីបត់មកខាងកើត បុកចំដល់ផ្លូវកៅស៊ូ (ផ្លូវខេត្ត) សម្រាប់ផ្ទះ៣ទៅ៤ខ្នងខាងក្រោយ ធ្វើដំណើរចេញ ចូលមកផ្លូវក្រៅ ដោយលើកហេតុផលសំអាងថា នៅក្នុងរបបប៉ុលពត មានភ្លឺទោលមួយទទឹង៤ម៉ែត្រ បុកចំមកត្រឹមព្រំដីរបស់ ឈ្មោះនង អឿនកាន់កាប់អាស្រ័យផល។
ទាក់ទិនរឿងរ៉ាវខាងលើ លោកកុយ ធឿនដែលត្រូវជាកូនបង្កើតរបស់គ្រួសារលោកអ៊ំ កុយ ម៉េតនិង នង អឿន ប្រាប់សារព័ត៍មានថា ដីកំពុងទំនាស់នេះ ក្រុមគ្រួសារគាត់ បានកាន់ប្រើប្រាស់អាស្រ័យផល ជាងសាមសិបឆ្នាំប្លាយមកហើយ នណាៗក៍គេដឹងដែរ ត្រង់ថា នៅពេលម្ចាស់ដីមានតម្រូវការ ទៅសុីញ៉េនៅសាលាឃុំ ស្រាប់តែលេចមុខតាៗបី បួននាក់មកទាស់បែបនេះ ដោយការទាមទារ ពុំមានហេតុផលសំអាងណាមួយមកបញ្ជាក់ច្បាស់លាល់នោះឡើយ។គាត់បន្តថាតើបងប្អូនគួរពិចារណា ចំពោះពាក្យថាភ្លឺស្រែនឹងផ្លូវ? ចុះបើលោកកែវ ទិត្យនិងគូកនអស់ហ្នឹង ចង់ធ្វើការតវ៉ាថាដីកន្លែងនេះមានរឿង ពេលដែលផ្លូវខេត្តតម្រូវអោយម្ចាស់ដាក់ប្រព័ន្ធលូ ហើយថែមទាំងឡានដឹកដីគគ្រឹកគគ្រេងលាន់រំពងផ្លូវថ្នល់ចាក់លុបរយះពេលយូរថ្ងៃ តើតាៗ អស់ឯងមិនប្ដឹងកុំអោយគេធ្វើ សួរថា ទៅសម្ងំនៅណា? ទើបតែពេលនេះ លេចមុខមកតវ៉ា ទាមទារសុំបើកផ្លូវដើរទៅវិញ?។លោកកុយ
ធឿនអាយុ៥៣ឆ្នាំ សូមបញ្ជាក់អះអាងថា ភ្លឺស្រែកើតមានក្នុងរបបប្រល័យពូជសាសន៍ ជំនាន់ប៉ុលពត ភ្លឺទោលនេះ ក្រោយថ្ងៃរំដោះមក មិនមាននណាដើរនិងប្រើប្រាស់វារហូតមកដល់សព្វថ្ងៃនេះ ហើយភ្លឺក៍លែងមានទៀតដែរ ព្រោះម្ចាស់ដីជាប់បានច្រិបនឹងចាក់របងថ្មលើភ្លឺទោលស្ទើរអស់ទៅហើយមិនឃើញអាជ្ញាធរមូលដ្ឋានបើកភ្នែកមើលកាពារភ្លឺទោលទទឹង៤ម៉ែត្រអោយរក្សារដូចដើមបានផង។លោកបញ្ជាក់ថា សម្រាប់ផ្ទះបីបួនខ្នងនៅខាងក្រោយដីម្ដាយគាត់អាស្រ័យផលរហូតមក ពួកគាត់មានផ្លូវចំនួន២ខ្សែនៅខាងលិចនិងខាងកើតផងក្នុងការធ្វើដំណើរចេញ ចូល មកក្រៅ។ចំណែកភ្លឺទោលដែលគេលើកទប់ទឹកសម្រាប់ធ្វើស្រែក្នុងរបបខ្មែរក្រហមនោះ បុកមកទល់ត្រឹមព្រំប្រទល់ដីប៉ុណ្ណោះមិនមែនធ្លាយមកដល់ផ្លូវខេត្តបច្ចប្បន្ននេះឡើយ។លោកកុយ ធឿនបន្តថា ដីម្ដាយគាត់(នង អឿន) ដែលត្រូវលោកកែវ ទិត្យមេភូមិអំពិលជំនាន់ក្រោយ ប្ដឹងទាស់តាមទូរស័ព្ឌទៅលោក ខឹម ហុលមេឃុំស្លាមិនអោយសុីញ៉េ ព្រោះបុគ្គលនេះ រំលោភចង់បានឥតអៀនខ្មាស់ បំផុត ក្រោមលេសយកភ្លឺទោលជំនាន់ប៉ុលពត សួរថាសង្គមនេះហើយ វាគ្មានហេតុផលត្រូវសើរើទាំងភ្លឺក៍បាត់រីឯផ្លូវចង់បានមិនទាន់មានដែរ។ ជាចុងក្រោយលោកបន្តថា ការដោះស្រាយថ្នាក់ឃុំ ថ្នាក់ស្រុកចំនួន៣លើករួចមកនេះ លោកសង្កេតឃើញថា ភាគីខាងគ្រួសារគាត់ហាក់ទទួលរងសម្ពាធអយុត្តិធម៍ខ្លាំងណាស់។ ដូច្នេះរូបគាត់តំណាងគ្រួសារសូមស្នើរសំណូមពរទៅដល់ អស់លោក អាជ្ញាធរថ្នាក់លើ ជាពិសេសសម្ដេចតេជោហ៊ុន សែន បីតាសន្តិភាព និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន សូមសម្ដេចជួយអន្តរ៉ាគម៍ដោះស្រាយផ្ដល់ភាពយុត្តិធម៍អោយកក្រុមគ្រួសារគាត់ផង ។ចំពោះក្រុមគ្រួសារបងប្អូនគាត់រស់នៅសព្វថ្ងៃ បានរស់នៅក្រោមដំបូលសន្តិភាព សុំតែសេចក្ដីសុខ គោរពតាមច្បាប់ មិនដើររំលងទៅរំលោភបំពានចង់បានទ្រព្យអ្នកដទៃណានោះឡើយ
៕ដោយ លោក ប៊ុត ពុទ្ធី ប្រ៊ីកឃីងធីវី

វីដែអូ