ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
វេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកែប ឆ្នាំទី៤ អាណត្តិ ទី៣ ក្រោមអធិបតីភាព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប
Wed,30 November 2022 (Time 02:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 112នាក់)

ខេត្តកែប÷ នៅព្រឹកថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក  ព.ស ២៥៦៦ នៅវេលាម៉ោង ០៨និង១៥នាទី ត្រូវនិងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២!
មានរៀបចំអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកែបឆ្នាំទី៤អាណត្តិទី៣ដែលស្ថិតនៅវត្តព្រៃតាកុយ ភូមិអូរដូង ឃុំពងទឹក  ស្រុកដំណាក់ចង្អើរ !!!

ពិធីធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមព្រំ គន្ធិអភិបាលរងស្ដីទីតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណះអភិបាលខេត្តកែប ។

នាក្នុងឱកាសនៃអង្គវេទិកានោះដែរក៏មានការអញ្ចើញចូលរួម  ឯកឧត្តម លោក លោកជំទាវ ឧត្តមសេនីយ៍ លោកវរសេនីយ៍ លោកស្នងការ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធខេត្តកែប លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវីញខេត្តកែប លោកអភិបាលនៃគណះអភិបាល ក្រុង ស្រុក លោកនាយករដ្ឋបាលសាលាខេត្តកែប លោកប្រធានការិយាល័យប្រជាពលរដ្ឋ រដ្ឋបាលខេត្តកែប លោក លោកស្រីនាយក នាយិកា ទីចាត់ការ ប្រធានអង្គភាពប្រធានផ្នែក ចំណុះរដ្ឋបាលខេត្តកែប ។អាជ្ញាធរមូលដ្ឋានមាន ២ឃុំ ១១ភូមិ
លោក លោកស្រី ក្រុមប្រឹក្សា  លោក មេភូមិ លោកនាយប៉ុស្តិ៍ មន្ត្រីរក្រោមឱវាទ យុវជន យុវនារី ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ បានចូលរួមក្នុងអង្គវេទិកាដ៏មានសារះសំខាន់នេះរបស់រដ្ឋបាលខេត្តកែបមានគោលបំណងផ្តល់ឱកាសបានស្វែងយល់និងអ្នកពាក់ពន្ធ័ទាំងអស់ពីស្ថានភាពទូរទៅក្នុងការអភិវឌ្ឍន៍ខេត្ត ឃុំ ស្រុក ទាំងបញ្ហាប្រឈមនានាដែលកើតមាននារយះពេលកន្លងមកពិសេសវេទិកានេះនិងផ្ដល់នូវឱកាសជូនបងប្អូនប្រជាពលរដ្ឋក្នុង
ការបញ្ចេញមតិរបស់ខ្លួនដែលពាក់ពន្ធ័និងការប្រឈមនិងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋានមាន៦ចំណុចដើម្បីអោយអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយនិងឆ្លើយតបនិងសំណូមពរដែលបានកើតឡើង របស់ប្រជាពលរដ្ឋទាំងអស់៕ដោយ:ស៊ុប អះម៉ាត់(កែប)

វីដែអូ