ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ព្រៃកោងកាងជាច្រើនហិចតានៅសង្កាត់អូរក្រសារ រងការទន្ទ្រានកាន់កាប់
Sun,27 November 2022 (Time 12:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 120នាក់)

ខេត្តកែប; ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅក្នុងភូមិដំណាក់ចំបក់ សង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប បានឲ្យដឹងថា ដីព្រៃកោងកាង និង ព្រៃ លិចទឹក ជាជម្រកត្រីពង នៅចំណុចខាងលើនេះ ច្រើនហិកតា ត្រូវអ្នកមា នលុយ ម្នាក់ធ្វើសកម្មភាព ទន្ទ្រានកាន់កាប់មិនដឹងថា មានច្បាប់ឬអត់ច្បាប់។

ប៉ុន្តែមន្ត្រីអាជ្ញាធរ សង្កាត់អូក្រសារ ក៏ដូចជាមន្ត្រីអាជ្ញាធរ ក្រុងកែប ព្រម ទាំងប្រធាន មន្ទីរកសិកម្ម នៅខេត្តកែប បែរជាមិនហ៊ាន ចាត់វិធានការទៅលើ​ក្រុមអ្នកធ្វើសកម្មភាព ទន្ទ្រា ន កាន់កាប់ដីព្រៃកោងកាង ដីព្រៃ លិចទឹក យកធ្វើជាកម្មសិទ្ធិស្រាច់តែអំពើចិត្តនោះទេ ហេតុនេះហើយទើបប្រជាពលរដ្ឋ លើកឡើងថា ទាល់តែមានការ ឃុបឃិតជាប្រព័ន្ធទើបសកម្មភាព ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនិងព្រៃកោងកាង នៅសង្កាត់អូរក្រសារ ក្រុងកែប  អាចប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មានការទប់ស្កាត់។

ប្រជាពលរដ្ឋក្នុងសង្កាត់ អូរក្រសាបានអំពាវនាវឲ្យ ឯកឧត្តមអភិបាល ខេត្តកែប ព្រមទាំងប្រធានមន្ទីរពាក់ ព័ន្ធក្នុងខេត្តកែប ចាត់វិធានការទប់ ស្កាត់ សកម្មភាពទន្ទ្រាន កាន់កាប់ដីព្រៃកោងកាង និងព្រៃលិចទឹក តាមតាមដងព្រែក  ជាបន្ទាន់ប្រកបដោ យប្រសិទ្ធភាពពិតប្រាកដ។

ដោយហេតុថា​ មួយរយៈកន្លងទៅនេះដីព្រៃកោងកាង និងព្រៃលិចទឹកជាច្រើនហិកតា​ ត្រូវវិនាស ហិនហោ ចអស់ហើយ លោកចៅសង្កាត់ អូរ ក្រសារ និង លោកអភិបាលក្រុង បែរជារក្សា ភាពស្ងៀមស្ងាត់ទៅវិញ ។

ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការរស់នៅខេត្តកែប សូមសំណូមពរទៅដល់ ឯកឧត្តម ឌិតទីណា រដ្ឋម ន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មេត្តាជួយដាក់មន្ត្រីចុះ មកស៊ើបអង្កេត បញ្ហាការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅចំណុចភូមិឃុំខាង លើនេះផងទាន។

វីដែអូ